ព័ត៌មានអន្ដរជាតិ
ពូទីន ចេញមុខសុំទោស ចំពោះពាក្យសម្តីរបស់ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខសុំទោស បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់គាត់ និយាយថា មេដឹកនាំណាស៊ី អាដូហ្វ ហ៊ីត្លែរ មានឈាមជ័រ ជ្វីហ្វ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពូទីន បានសុំទោស នៅក្នុងការហៅទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett។
ពីដំបូង លោក Sergei Lavrov បានធ្វើការអត្ថាធិប្បាយ ដើម្បីព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការចាត់ទុករបស់រុស្ស៊ីចំពោះអ៊ុយក្រែនថាជា “ពួកណាស៊ី” ថ្វីបើការពិត ប្រធានាធិបតីអ៊ុយក្រែន ជាជនជាតិជ្វីហ្វក៏ដោយ។

លោក Lavrov បាននិយាយបែបនេះទៅកាន់ទូរទស្សន៍អ៊ីតាលីកាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលប្រារព្ធទិវាចងចាំ Holocaust ដែលជាឱកាសដ៏ឧឡារិកបំផុតនៅក្នុងប្រតិទិនអ៊ីស្រាអែល។
នៅពេលសួរថា តើរុស្ស៊ីអាចអះអាងថា ខ្លួនកំពុងប្រយុទ្ធដើម្បីលុបបំបាត់ពួកណាស៊ីអ៊ុយក្រែន ទាំងដែលលោកប្រធានាធិបតី Volodymyr Zelensky ផ្ទាល់ជាជនជាតិជ្វីហ្វដែរឬទេ? ពេលនោះលោក Lavrov ឆ្លើយថា “ខ្ញុំអាចគិតខុស ប៉ុន្តែហ៊ីត្លែរក៏មានឈាមជ័រជ្វីហ្វដែរ”។

ការលើកឡើងនេះ បានបង្កឲ្យមានកំហឹងនៅក្នុងប្រទេសអ៊ីស្រាអែល។
គួរបញ្ជាក់ថា ពួកណាស៊ីអាល្លឺម៉ង់ បានសម្លាប់ជនជាតិជ្វីហ្វចំនួន ៦លាននាក់នៅក្នុងការសម្លាប់រង្គាល អំឡុងសង្គ្រាមលោកលើកទីពីរ។
អ៊ីស្រាអែលបានទាមទារឲ្យមានការសុំទោស ដោយលោក Bennett បាននិយាយភ្លាមៗបន្ទាប់ពីនោះថា “ការកុហកបែបនេះ គឺសំដៅលើការស្តីបន្ទោសជនជាតិជ្វីហ្វខ្លួនឯង ចំពោះឧក្រិដ្ឋកម្មដ៏គួរឲ្យភ័យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ព្រមានក្តែងៗ បាញ់កម្ទេចក្បួនដឹកអាវុធរបស់ ណាតូ ទៅឲ្យ អ៊ុយក្រែន
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


