ព័ត៌មានអន្ដរជាតិ
មេដឹកនាំទីម័រថា តួនាទីរបស់ចិនគឺមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពតំបន់
ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេដ្ឋកិច្ចតំបន់ និងពិភពលោក ហើយបានរួមចំណែកឱកាសជាច្រើនដល់បណ្តាប្រទេសអាស៊ី។ នេះជាការលើកឡើងរបស់ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta។
ក្នុងបទសម្ភាសពិសេសជាមួយសារព័ត៌មាន Xinhua កាលពីថ្ងៃព្រហស្បតិ៍ លោក Ramos-Horta បានលើកឡើងថា តួនាទីរបស់ប្រទេសចិនគឺមិនអាចខ្វះបានសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពរុងរឿងនៅក្នុងតំបន់។

លោកប្រធានាធិបតី Ramos-Horta បានរំលឹកកាលពី២០ឆ្នាំមុនក្នុងនាមប្រទេសទីម័រខាងកើត លោកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតចំណងការទូតជាមួយចិន និងទំនាក់ទំនងទេ្វភាគី ចាប់តាំងពីនោះមកកាន់តែរឹងមាំ ខ្លាំងក្លា និងភាតរភាព។
ចិនជាដៃគូពាណិជ្ជកម្មមួយដ៏សំខាន់បំផុតរបស់ទីម័រខាងកើត និងមានចិត្តសប្បុរសណាស់ក្នុងការជួយឧបត្ថម្ភគាំទ្រទីម័រខាងកើតទាំងវិស័យអប់រំ សុខាភិបាល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ លោក Ramos-Horta បានរៀបរាប់។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា ៖«យើងមានយុវជនជាច្រើនកំពុងបន្តការសិក្សានៅប្រទេសចិន។ ក្រុមវេជ្ជបណ្ឌិតចិនកំពុងធ្វើការនៅទីនេះហើយអ្នកជំនាញកសិកម្មចិនកំពុងផ្តល់ដំបូន្មានតំបន់ដាច់ស្រយាល់មួយចំនួននៅទីម័រខាងកើត។ បន្ថែមលើពីនេះទៀត ក្រុមហ៊ុនសំណងចិនធំៗកំពុងចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន»។
«អ្វីដែលចិនកំពុងផ្តល់ឲ្យពួកយើងគឺមានរយៈពេល២០ឆ្នាំមកហើយ។ ពិតជាមានសារសំខាន់ខ្លាំងបំផុតសម្រាប់ទីម័រខាងកើតដើម្បីបន្តរីកចម្រើនសេដ្ឋកិច្ច»។ លោកបានសង្កត់ធ្ងន់។
លោកប្រធានាធិបតីទីម័រខាងកើតបានបង្ហាញសេចក្តីសង្ឃឹមថា ចិននឹងជួយធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ទីម័រខាងកើត ហើយជាពិសេស ការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសនឹងកាន់តែល្អប្រសើរជាមួយនឹងជំនួយរបស់ចិន។
លោក Ramos-Horta ក៏បានលើកឡើងដែរថា គោលដៅជាយុទ្ធសាស្ត្រជាតិ ទីម័រខាងកើតគឺស្ថិតក្នុងដំណើរការនៃការចូលជាសមាជិកអាស៊ាន ហើយនឹងនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុនបរទេសក្នុងការវិនិយោគនៅក្នុងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


