ព័ត៌មានអន្ដរជាតិ
លោក ពូទីន ផ្តល់សំណង ៨១ ៥០០ ដុល្លារ ដល់គ្រួសារឆ្មាំជាតិ ដែលស្លាប់នៅអ៊ុយក្រែន
កាលពីថ្ងៃចន្ទទី០៦ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយបញ្ជាឲ្យផ្តល់ប្រាក់ចំនួន ៥លានរូបិ៍ល (៨១ ៥០០ដុល្លារ) ដល់ក្រុមគ្រួសារនៃសមាជិកឆ្មាំជាតិរុស្ស៊ី ដែលបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី។
អនុក្រឹត្យនេះ ស្មើនឹងការទទួលស្គាល់ជាផ្លូវការថា សមាជិកនៃឆ្មាំដែលត្រូវបានគេស្គាល់ថា Rosgvardia គឺស្ថិតក្នុងចំណោមជនរងគ្រោះនៃសង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីហៅថាជាប្រតិបត្តិការយោធាពិសេស។

កម្លាំងដែលឆ្លើយតបដោយផ្ទាល់ទៅលោកពូទីនមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម និងអង្គការឧក្រិដ្ឋកម្ម ហើយត្រូវបានប្រើប្រាស់ក្នុងស្រុកដើម្បីបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ក្រុមអ្នកវិភាគលោកខាងលិចមើលឃើញថា ការដាក់ពង្រាយរបស់ខ្លួន ចាប់តាំងពីដំណាក់កាលដំបូងនៃសង្រ្គាមនៅអ៊ុយក្រែន ជាសញ្ញានៃការគិតខុសដែលថា រុស្ស៊ីនឹងដណ្តើមយកទីក្រុងធំៗបានយ៉ាងឆាប់រហ័ស រួមទាំងរដ្ឋធានី កៀវ ជាកន្លែងដែល Rosgvardia អាចប្រើប្រាស់ដើម្បីរក្សាសណ្តាប់ធ្នាប់ផងដែរ។
តាមពិតទៅ កងកម្លាំងរុស្ស៊ីត្រូវបានវាយបកចេញពីទីក្រុង កៀវ និងទីក្រុងទីពីររបស់អ៊ុយក្រែនគឺ Kharkov ហើយឥឡូវនេះ កំពុងផ្តោតលើការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ Donbas ភាគខាងកើត។

គួរបញ្ជាក់ថា លោក ពូទីន បានប្រកាសរួចទៅហើយ នូវគម្រោងសំណងសម្រាប់គ្រួសារទាហានដែលស្លាប់ និងរបួស។
ប្រទេសរុស្ស៊ីមិនបានធ្វើបច្ចុប្បន្នភាពតួលេខជនរងគ្រោះទេ ចាប់តាំងពីថ្ងៃទី ២៥ ខែមីនាមក នៅពេលដែលខ្លួននិយាយថា ទាហានចំនួន ១៣៥១ នាក់ត្រូវបានសម្លាប់ និង ៣៨២៥ នាក់បានរងរបួស។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចអះអាងថា ចំនួនទាហានរុស្ស៊ីដែលស្លាប់គិតត្រឹមពេលនេះ គឺខ្ពស់ជាងនោះឆ្ងាយណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ EU ថា រុស្ស៊ីម្នាក់គត់ ដែលត្រូវស្តីបន្ទោសចំពោះវិបត្តិស្បៀងអាហារពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


