ព័ត៌មានអន្ដរជាតិ
វីដេអូស្ដែងៗ ក្មេងប្រុស អាមេរិក អាយុ ១២ ឆ្នាំភ្ជង់កាំភ្លើង និងបាញ់គំរាមប្លន់ យកលុយរាប់ពាន់ដុល្លារ
ប៉ូលិសបាននិយាយថា ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានបាញ់ព្រមានអ្នកគិតលុយ នៅពេលដែលរូបគេចូលប្លន់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅទីក្រុង Hartford រដ្ឋ Michigan សហរដ្ឋអាមេរិក ។

ក្មេងប្រុសដែលមិនត្រូវបានបញ្ចេញឈ្មោះ ដោយសារតែគាត់ជាអនីតិជនបានយកកាំភ្លើងខ្លីភ្ជង់ទៅកាន់អ្នកគិតលុយ និងបាញ់ឡើងលើពិដានស្ថានីយ៍ប្រេងឥន្ធនៈ ហើយបានប្រាប់ឲ្យអ្នកគិតលុយឲ្យយកលុយដាក់ចូលកាបូបស្ពាយពណ៌ខ្មៅរបស់គាត់ ។
យោងតាមសារព័ត៌មាន CBS បានឲ្យដឹងថា ក្រោយមកក្មេងប្រុសនេះបានរត់គេចខ្លួនជាមួយនឹងប្រាក់រាប់ពាន់ដុល្លារ ប៉ុន្តែភ្លាមៗនោះត្រូវបានចាប់ខ្លួន ហើយប៉ូលិសបានរឹបអូសទាំងកាំភ្លើង និងលុយដែលលួចបាន ។

CBS បានរាយការណ៍ទៀតថា ក្មេងប្រុសដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាសិស្សនៅសាលា Hartford Middle School បានប្រាប់ប៉ូលិសថា រូបគេបានយកកាំភ្លើងចេញពីទូចាក់សោរនៅក្នុងផ្ទះរបស់គាត់ ។
បន្ទាប់ពីចាប់ខ្លួនហើយ ក្មេងប្រុសនេះត្រូវបានគេនាំទៅមជ្ឈមណ្ឌលអនីតិជននៃតំបន់ Allegan ហើយដាក់នៅឯតុលាការអនីតិជនក្នុងទីក្រុង Paw Paw រដ្ឋ Michigan ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ អាមេរិក មានការបាញ់សម្លាប់មនុស្សជាង ៧០០នាក់ ត្រឹម២សប្តាហ៍ ក្រោយហេតុការណ៍នៅ តិចសាស់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


