ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ថ្កោលទោសអ្នករៀបចំការប្រកួត World Cup ពាក់ព័ន្ធនយោបាយ
ក្រសួងការបរទេសតៃវ៉ាន់បានថ្កោលទោសអ្នករៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក(World Cup) នៅប្រទេសកាតា ដែលបាននិយាយថា អ្នកគាំទ្រតៃវ៉ាន់ប្រហែលជាត្រូវបានចុះបញ្ជីជាអ្នកគាំទ្រមកពីប្រទេសចិន និងទាមទារឲ្យអ្នករៀបចំការប្រកួតមិនត្រូវបណ្តោយឲ្យកត្តានយោបាយមិនល្អជ្រៀតជ្រែកក្នុងរឿងកីឡាឡើយ។
បញ្ហាមានភាពរសើបយ៉ាងខ្លាំងសម្រាប់កោះតៃវ៉ាន់ដែលស្វ័យគ្រប់គ្រងប្រកបដោយប្រជាធិបតេយ្យ ខណៈប្រទេសចិនបានអះអាងថាជាទឹកដីរបស់ខ្លួន។

អ្នកកាត់សំបុត្រចូលទស្សនាបាល់ទាត់ពិភពលោកទាំងអស់ត្រូវតែស្នើសុំកាត Hayya ដែលត្រូវបានប្រើដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកគាំទ្រ ហើយបម្រើជាទិដ្ឋាការសម្រាប់ការចូលប្រទេសកាតាផងដែរ។
កាលពីថ្ងៃអង្គារ៍ បញ្ជីរាយឈ្មោះប្រទេសនៅលើប្រព័ន្ធទម្រង់ស្នើសុំមិនមានចុះកោះតៃវ៉ាន់ទេ ហើយមន្ត្រីជាន់ខ្ពស់ម្នាក់របស់កាតាបាននិយាយថា អ្នកគាំទ្រតៃវ៉ាន់ទំនងជាត្រូវបានដាក់ក្នុងបញ្ជីជាអ្នកគាំទ្រមកពីចិននៅលើកាត។
គិតត្រឹមថ្ងៃពុធនេះ ប្រព័ន្ធតាមអនឡាញបានចុះបញ្ជីកោះតៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិនដែលបានធ្វើឲ្យរដ្ឋាភិបាល និងប្រជាជនតៃវ៉ាន់ជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង។
ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ អ្នកស្រី Joanne Ou បាននិយាយថា ៖«វាពិតជាមិនអាចទទួលយកបានទេចំពោះការមើលងាយប្រទេសយើង» ហើយពួកគេកំពុងស្វែងរកឲ្យអ្នករៀបចំកែតម្រូវឲ្យបានលឿន។
អ្នកស្រីមានប្រសាសន៍ថា ៖«ជាថ្មីម្តងទៀត ក្រសួងការបរទេសអំពាវនាវដល់អ្នករៀបចំការប្រកួតជើងឯកពិភពលោក មិនត្រូវអនុញ្ញាតឲ្យកត្តានយោបាយមិនល្អជ្រៀតជ្រែកចូលក្នុងសកម្មភាពកីឡាដ៏ល្អនោះទេ ហើយកំពុងធ្វើឲ្យទីលានខូចតម្លៃនៃការប្រកួត និងស្មារតីនៃអត្តពលិក»។
«អ្នករៀបចំគួរអនុញ្ញាតឲ្យកីឡាក្លាយជាកីឡា ហើយផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវការប្រកួតជើងឯកពិភពលោកដ៏ស្រស់ស្អាត»។ អ្នកស្រីបានបន្ថែម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


