Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិបត្តិការ​ស្វែង​រកអ្នកនៅរស់ ​ពីការ​បាក់​ដី​នៅ​ឥណ្ឌា​ ឈាន​ចូល​ថ្ងៃ​ទី៣ ខណៈមនុស្ស ​២៥​នាក់បាត់បង់ជីវិត​

បានផុស

នៅ

ការស្វែងរកអ្នករស់រានមានជីវិតដែលកប់ក្រោមបំណាក់ដី នៅភាគឦសានប្រទេសឥណ្ឌាបានឈានចូលថ្ងៃទីបីហើយ ខណៈសពមនុស្សចំនួន ២៥នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក នៅការដ្ឋានសំណង់មួយ ក្នុងរដ្ឋ Manipur។

កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតខណៈ មនុស្សជិត ៤០ នាក់នៅតែបាត់ខ្លួន។

ជនរងគ្រោះភាគច្រើនជាទាហានបម្រុង មកពីកងទ័ព Territorial Army ដែលកំពុងធ្វើការលើគម្រោងផ្លូវដែក។

សេចក្តីថ្លែងការណ៍របស់កងទ័ពបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សចំនួន ១៨ នាក់ត្រូវបានទាញទាំងរស់​ ខណៈទាហានបម្រុងចំនួន១២នាក់ និងជនស៊ីវិល២៦នាក់នៅតែបាត់ខ្លួន។

នាយករដ្ឋមន្រ្តីរដ្ឋ Manipur លោក N Biren Singh បាននិយាយថា ស្ថានភាពនៅកន្លែងបាក់ដីគឺ នៅតែធ្ងន់ធ្ងរ ដោយទឹកភ្លៀង និងអាកាសធាតុអាក្រក់ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

គួរបញ្ជាក់ថា តំបន់ភាគឦសានដាច់ស្រយាលរបស់ប្រទេសឥណ្ឌា បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ ដែលបង្កឲ្យមានការបាក់ដី និងទឹកជំនន់។

មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ បន្ទាប់ពីទឹកជំនន់កាលពីខែមុន ហើយកាលពីដើមឆ្នាំនេះ មនុស្សយ៉ាងតិច ១០នាក់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការបាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បានវាយប្រហារតំបន់ជាច្រើននៃប្រទេសឥណ្ឌា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីរ៉ង់ ជួបគ្រោះរញ្ជួយដីខ្លាំងក្លា ៣លើក ស្លាប់និងរបួសមនុស្សមួយចំនួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម