ព័ត៌មានអន្ដរជាតិ
លោក Johnson ជួបបញ្ហាធំ! រដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេស ២រូប លាលែងតំណែង ដើម្បីតវ៉ាការដឹកនាំ
រដ្ឋមន្ត្រីជាន់ខ្ពស់បំផុតរបស់ចក្រភពអង់គ្លេសចំនួន២រូប បានលាលែងពីគណៈរដ្ឋមន្ត្រី ក្នុងការចោទជាបញ្ហាប្រឈមចុងក្រោយ ដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson។

កាលពីថ្ងៃអង្គារទី០៥ខែកក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Sajid Javid និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak បានប្រកាសពីការលាលែងរៀងខ្លួន ក្នុងរយៈពេលប៉ុន្មាននាទីពីគ្នា ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលរបស់លោក Johnson ធ្លាក់ចូលទៅក្នុងវិបត្តិ។
ការលាលែងនេះ បានកើតឡើងខណៈលោក Johnson សុំទោសចំពោះអ្វីដែលលោកនិយាយថា គឺជាកំហុសមួយសម្រាប់ការមិនបានអើពើថា អតីតរដ្ឋមន្ត្រីទទួលបន្ទុកគ្រូគង្វាល មិនស័ក្តិសមសម្រាប់ការងារក្នុងរដ្ឋាភិបាល បន្ទាប់ពីមានការតវ៉ាអំពីទង្វើខុសឆ្គងផ្លូវភេទលើរូបគាត់។

ក្នុងលិខិតលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីទាំងពីរបានផ្តោតលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រងរដ្ឋបាល តាមស្តង់ដារ។
លោក Javid លើកឡើងថា លោកបានបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រងផលប្រយោជន៍ជាតិ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។

លោកក៏បាននិយាយដែរថា សមាជិកសភា និងសាធារណជនជាច្រើន បានបាត់បង់ទំនុកចិត្តហើយលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រង ដើម្បីផលប្រយោជន៍ជាតិ។
ដោយឡែក លោក Sunak និយាយថា “ខ្ញុំស្ទាក់ស្ទើរក្នុងការ បន្តតំណែងដូចនេះ។ សាធារណជនរំពឹងថា រដ្ឋាភិបាលនឹងត្រូវបានអនុវត្តបានត្រឹមត្រូវ មានសមត្ថកិច្ច និងយកចិត្តទុកដាក់។ ខ្ញុំទទួលស្គាល់ថា នេះអាចជាការងាររដ្ឋមន្ត្រីចុងក្រោយរបស់ខ្ញុំ ប៉ុន្តែខ្ញុំជឿថា ស្តង់ដារទាំងនេះមានតម្លៃតស៊ូ ហើយនោះហើយជាមូលហេតុដែលខ្ញុំលាលែងពីតំណែង”។

កាសែត Daily Telegraph ក្រោយមកបានរាយការណ៍ថា លោក Johnson បានតែងតាំងប្រធានបុគ្គលិករបស់គាត់គឺ Steve Barclay ឲ្យកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលថ្មី។
ទាំងលោក Sunak និង Javid ត្រូវបានគេមើលឃើញថា ជាអ្នកមានឥទ្ធិពលប្រជែងតំណែងភាពជាអ្នកដឹកនាំនៅក្នុងគណបក្សអភិរក្ស ប្រសិនបើលោក Johnson ត្រូវបានគេបង្ខំឲ្យចុះចេញ។
ការចាកចេញរបស់ពួកគេ គឺជាបញ្ហាដ៏ធំមួយសម្រាប់នាយករដ្ឋមន្ត្រី ពីព្រោះអ្នកទាំងពីរទទួលបន្ទុកលើបញ្ហាធំបំផុតចំនួនពីរ ដែលចក្រភពអង់គ្លេសកំពុងប្រឈមមុខ នោះគឺវិបត្តិតម្លៃទំនិញ និងផលវិបាកនៃជំងឺរាតត្បាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


