ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថាន កើនដល់ ១៥០៨នាក់ (មានវីដេអូ)
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មនុស្សបន្ថែមចំនួន២២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេស ប៉ាគីស្ថាន។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញា, កុមារចំនួន៦នាក់ និងស្ត្រី១០នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងគ្រោះទឹកជំនន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

NDMA និយាយថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារភ្លៀងមូសុង និងទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក បានកើនឡើងដល់ ១៥០៨នាក់ និងរបួស ១២ ៧៥៨នាក់។

លើសពីនេះ ផ្ទះសរុប ១ ៨១៧ ៥៥០ខ្នងត្រូវបានបំផ្លាញ ខណៈសត្វពាហនៈ ៩២៧ ៥៤៣ ក្បាល ត្រូវងាប់ដោយសារភ្លៀងធ្លាក់ និងទឹកជំនន់ជាបន្តបន្ទាប់នៅទូទាំងប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Uni India
ចុចអាន៖ ថៃ ប្រាប់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនជម្លៀស ខណៈស្ថានភាពនៅទំនប់ទឹកចំនួន១៣ កាន់តែមិនស្រួល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


