ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានពលរដ្ឋឲ្យប្រយ័ត្ន ខណៈភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារស្ទើរទូទាំងប្រទេស
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង នឹងបន្តនៅក្នុងខេត្តចំនួន ៦២ រួមទាំងទីក្រុងបាងកកផងដែរ នៅថ្ងៃសុក្រនេះ។

យោងតាមការព្យាករណ៍ នៅថ្ងៃសុក្រនេះ ខ្យល់មូសុងនឹងបក់បោកទៅតំបន់ភាគខាងជើង និងវាលទំនាប ខណៈខ្យល់មូសុងនិរតីកម្រិតមធ្យម កំពុងបោកបក់លើសមុទ្រ Andaman, តំបន់ភាគខាងត្បូង និងឈូងសមុទ្រថៃ។
នាយកដ្ឋានបានចេញការព្រមាន ដល់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះ ឲ្យត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកភ្លៀងដែលអាចកើតឡើង និងទឹកហូរកាត់ព្រៃឈើ ជាពិសេសនៅតាមតំបន់ទំនាប តំបន់ជាប់ជើងភ្នំ និងក្បែរផ្លូវទឹក។

ទីភ្នាក់ងារអាកាសធាតុបានព្យាករណ៍ថា ៨០%នៃទីក្រុងបាងកក នឹងជួបភ្លៀងធ្លាក់ធ្ងន់ធ្ងរ ជាមួយនឹងខ្យល់បក់ខ្លាំងនៅតំបន់មួយចំនួន ហើយសីតុណ្ហភាពជាមធ្យមមានចាប់ពី ២១ទៅ ៣៣អង្សាសេ។
ខ្យល់បោកបក់ខ្លាំង ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ទៅ ២ម៉ែត្រនៅក្នុងសមុទ្រ Andaman និងឈូងសមុទ្រថៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រាប់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនជម្លៀស ខណៈស្ថានភាពនៅទំនប់ទឹកចំនួន១៣ កាន់តែមិនស្រួល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


