ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Molave សម្លាប់មនុស្សយ៉ាងតិច ៩ នាក់នៅហ្វីលីពីន មុនពេលធ្វើដំណើរទៅប្រទេសវៀតណាម
បើយោងតាមមន្រ្តីឆ្លើយតបនឹងគ្រោះមហន្តរាយហ្វីលីពីនបានឲ្យដឹងថា ព្យុះទីហ្វុង Molave បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និង ១៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅហ្វីលីពីន មុនពេលធ្វើដំណើរទៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
ព្យុះនេះបានប៉ះពាល់ដល់ប្រជាជនជាង ៩០០,០០០ នាក់នៅក្នុងប្រទេសហ្វីលីពីនមុនពេលឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង និងវៀតណាមនៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃអង្គារនេះ ។ ការិយាល័យអាកាសធាតុហ្វីលីពីនបាននិយាយថា វាទំនងជានឹងមានសន្ទុះ និងរលកកាន់តែខ្លាំងបន្ថែមទៀតនៅសមុទ្រ និងឈានដល់កម្រិតកំពូលក្នុងរយៈពេល ២៤ ម៉ោង ។

យោងតាមមជ្ឈមណ្ឌលឧតុនិយមក្នុងតំបន់បានឲ្យដឹងថា តំបន់ភាគខាងជើងនៃតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាមដែលជាកន្លែងផលិតកាហ្វេរបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងទទួលកម្រិតទឹកភ្លៀង ២០០ មីល្លីម៉ែត្រចាប់ពីល្ងាចថ្ងៃអង្គារនេះតទៅ ។
ទន្ទឹមនោះបើយោងតាមគេហទំព័ររបស់រដ្ឋាភិបាលវៀតណាមបានបានឲ្យដឹងថា ប្រទេសវៀតណាមបានជម្លៀសប្រជាជននៅតំបន់កណ្តាលជិត ១.៣ លាននាក់ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ខណៈដែលប្រទេសនេះត្រូវបានវាយប្រហារលើកដំបូងដោយព្យុះ Saudel ហើយបច្ចុប្បន្នកំពុងប្រឈមនឹងព្យុះ Molave ហើយមនុស្ស ១១១ នាក់បានស្លាប់ក្នុងអំឡុងពេលព្យុះ និងការរអិលបាក់ដីនៅតាមបណ្តោយឆ្នេរភាគកណ្តាល និងតំបន់ខ្ពង់រាបចន្លោះថ្ងៃទី ៦ និងថ្ងៃទី ២០ ខែតុលា ខណៈមនុស្ស ២២ នាក់បានបាត់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


