ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា ពូទីន គិតខុសទាំងស្រុងលើសង្គ្រាមនៅ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់លោក វ្ល៉ាឌីមៀរ ពូទីន ថា ប្រធានាធិបតីរុស្ស៊ីរូបនេះបានវាយតម្លៃ និងគិតខុសទាំងស្រុងអំពីសមត្ថភាពរបស់ខ្លួនលើសង្គ្រាមលុកលុយនៅអ៊ុយក្រែន ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ, លោក បៃដិន បាននិយាយថា “លោក ពូទីន គឺជាតួសម្តែងសមសួន ប៉ុន្តែគាត់បានគណនាខុសទាំងស្រុងអំពីសង្គ្រាមនៅអ៊ុយក្រែន ព្រោះលោក ពូទីន មិនរំពឹងថា ការលុកលុយមួយនេះនឹងមានរយៈពេលយូរដូច្នេះទេ” ។
ដោយឡែកនៅពេលសួរថាតើលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឬអត់នោះ លោក បៃដិន បាននិយាយថា លោកមិនគិតដូច្នេះទេ ប៉ុន្តែលោកបានរិះគន់លោក ពូទីន ចំពោះការនិយាយអំពីលទ្ធភាពការប្រើប្រាស់អាវុធបែបនេះ ។

លោក បៃដិន បាននិយាយថា “វាមិនសមនោះទេដែលមេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងពិភពលោក និយាយអំពីការប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែននោះ” ។
ជាចុងក្រោយប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា លោកក៏បានរិះគន់ផងដែរលើមេដឹកនាំរុស្ស៊ីអំពីការប្រកាសជាឯកតោភាគីនូវការដាក់បញ្ចូលតំបន់ចំនួន ៤ របស់អ៊ុយក្រែនកាលពីពេលកន្លងទៅនេះថាជាការបំភ្លៃការពិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ មីស៊ីលដែល រុស្ស៊ី បាញ់ទៅទីក្រុង អ៊ុយក្រែន ហោះកាត់ប្រទេសណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


