ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់លើផ្ទះប្រជាជន នៅតំបន់ ស៊ីបេរី
អាជ្ញាធរក្នុងតំបន់បាននិយាយថា យន្តហោះយោធារុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែងនៅភាគខាងត្បូងតំបន់ ស៊ីបេរី។

យន្តហោះចម្បាំង Sukhoi Su-30 បានធ្លាក់លើផ្ទះកម្ពស់ពីរជាន់ ក្នុងទីក្រុង Irkutsk។
អភិបាលតំបន់ Igor Kobzev បានបង្ហោះសារនៅលើ Telegram ថា គាត់បានទៅដល់កន្លែងកើតហេតុ ហើយអ្នកបើកយន្តហោះទាំងពីរនាក់បានបាត់បង់ជីវិត ប៉ុន្តែគ្មានពលរដ្ឋណាម្នាក់រងរបួសនោះទេ។

យោងតាមក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី, យន្តហោះនេះ កំពុងធ្វើការហោះហើរសាកល្បងនៅពេលធ្លាក់។
គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់រុស្ស៊ីបាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតទៅលើការរំលោភច្បាប់សុវត្ថិភាពអាកាស។

គួរបញ្ជាក់ថា នេះគឺជាឧបទ្ទវហេតុធ្លាក់យន្តហោះលើកទី២ហើយ ក្នុងរយៈពេលត្រឹម៦ថ្ងៃ។
កាលពីថ្ងៃចន្ទសប្តាហ៍មុន យន្តហោះយោធា Sukhoi Su-34 បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយនៅទីក្រុង Yeysk ជិតប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


