ព័ត៌មានអន្ដរជាតិ
វាយប្រហារសម្លាប់អ្នកភូមិ១០០នាក់នៅប្រទេស នីហ្សេរ
មនុស្សមួយរយនាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារទៅលើភូមិចំនួន២នៅភាគខាងលិចប្រទេសនីហ្សេរ។ នេះបើតាមការឲ្យដឹងពីលោកនាយករដ្ឋមន្ត្រី Brigi Rafini។

លោក Rafini បានប្រកាសពីចំនួនអ្នកស្លាប់នៅក្នុងសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃអាទិត្យ។ លោកបានថ្លែងបែបនេះខណៈលោកចុះទៅកន្លែងកើតហេតុផ្ទាល់ដែលស្ថិតនៅជិតព្រំដែនប្រទេសម៉ាលី។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។

ប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនស៊ីវិលយ៉ាងតិច៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ដំណាលគ្នាដោយពួកសកម្មប្រយុទ្ធឥស្លាមនិយមលើភូមិ Tchombangou និង Zaroumdareye។
ប្រទេសនីហ្សេរបានទទួលរងការវាយប្រហារម្តងហើយម្តងទៀតពីសំណាក់ពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងរដ្ឋឥស្លាមនៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសម៉ាលីនិងប៊ូគីណាហ្វាសូ។

ប្រទេសនីហ្សេរក៏បានជួបប្រទះការសម្លាប់គ្នាសងសឹករវាងសហគមន៍ជនជាតិភាគតិចជាគូប្រជែងដែលបង្កឡើងដោយអំពើហិង្សាជីហាដនិងការប្រកួតប្រជែងសម្រាប់ធនធានផងដែរ។
ការវាយប្រហារកាលពីថ្ងៃសៅរ៍បានកើតឡើងចំថ្ងៃគណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជុំទី១នៃការបោះឆ្នោតដើម្បីជំនួសលោកប្រធានាធិបតី Mahamadou Issoufou ដែលចុះចេញពីតំណែងក្រោយកាន់អំណាចបានមួយទសវត្សរ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


