ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B ក្នុងសមយុទ្ធជាមួយ កូរ៉េខាងត្បូង
សារព័ត៌មាន Yonhap បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក នឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B ក្នុងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ទី៥ ខែវិច្ឆិកានេះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមិនដកដៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បាននិងកំពុងធ្វើសមយុទ្ធដែនអាកាស “Vigilant Storm” ចាប់តាំងពីថ្ងៃចន្ទទី៣១ខែតុលាមក ហើយសមយុទ្ធនេះត្រូវបន្ថែមមួយថ្ងៃទៀត មកដល់ថ្ងៃសៅរ៍នេះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលសម្ព័ន្ធមិត្តទាំង២ហៅថា ការបង្កហេតុជាបន្តដោយកូរ៉េខាងជើង។
សារព័ត៌មាន Yonhap ចុះផ្សាយថា នេះជាលើកទីមួយហើយដែលយន្តហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានដាក់ពង្រាយក្នុងសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៧មក។ សហរដ្ឋអាមេរិក បានរក្សាទុកយន្តហោះទម្លាក់គ្រាប់បែកចំនួន៤គ្រឿងនៅលើកោះ Guam ចាប់តាំងពីចុងខែតុលាមក។

កូរ៉េខាងត្បូង បានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការដាក់ពង្រាយយានយុទ្ធសាស្ត្រ ដែលរួមមានទាំងនាវាផ្ទុកយន្តហោះ នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដូចជា B-1B ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ អាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូង មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


