ព័ត៌មានអន្ដរជាតិ
លោក Biden ថា ជម្លោះ អ៊ុយក្រែន គ្មានទីបញ្ចប់ឡើយ បើ រុស្ស៊ី មិនដកទ័ពចេញ
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមិនត្រូវបានដោះស្រាយ និងគ្មានទីបញ្ចប់នោះទេ ដរាបណា លោក Vladimir Putin មិនព្រមដកកងទ័ពចេញពីអ៊ុយក្រែន ។

ការថ្លែងបែបនេះរបស់លោកប្រធានាធិបតី Joe Biden ធ្វើឡើង បន្ទាប់ពីការដកទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែននៅច្រាំងទន្លេ Dnipro ។
ចំពោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky វិញនៅតែប្រកាន់ជំហរលើជម្រើសមិនចូលរួមតុចរចានៃការដោះស្រាយជាមួយក្រុងមូស្គូតាមបែបនយោបាយឡើយ ដរាបណា លោក Putin នៅតែជាប្រធានាធិបតីរុស្ស៊ី ។

ដោយឡែក លោក Putin ក៏ធ្លាប់ថ្លែងបើកឱកាសជាច្រើនដងផងដែរសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន ហើយថែមទាំងឲ្យ អាមេរិក គួរតែលើកទឹកចិត្តអ៊ុយក្រែន សម្រាប់ការចូលរួមក្នុងការចរចាស្វែងរកដំណោះស្រាយដ៏ប្រសើរមួយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ផ្តល់ជំនួយយោធា ៤០០ លានដុល្លារ បន្ថែមទៀតដល់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


