ព័ត៌មានអន្ដរជាតិ
ប្រទេសស្លូវេនី ទទួលបានប្រធានាធិបតីស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្ត
ប្រទេសស្លូវេនី បានបោះឆ្នោតជ្រើសរើសមេធាវីដែលមានទំនាក់ទំនងជាមួយអតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិក Melania Trump ឲ្យក្លាយជាប្រមុខរដ្ឋស្ត្រីដំបូងបង្អស់ មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។

លោកស្រី Natasa Pirc Musar គឺជាអ្នកកាសែត និងជាមេធាវី ដែលបានឈរឈ្មោះបោះឆ្នោតដោយមានការគាំទ្រពីរដ្ឋាភិបាលឆ្វេងនិយមរបស់ ស្លូវេនី។
លោកស្រី បានយកឈ្នះអតីតរដ្ឋមន្ត្រីការបរទេស Anze Logar ដែលជាអ្នកនយោបាយអភិរក្សនិយមជើងចាស់។

គណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសថា លោកស្រី Pirc Musar បានឈ្នះសំឡេងជិត ៥៤% នាំមុខលោក Logar ដែលទទួលបានត្រឹមតែជាង ៤៦% ប៉ុណ្ណោះ។
ក្នុងការឡើងកាន់តំណែងជាប្រធានាធិបតី លោកស្រី Pirc Musar នឹងក្លាយជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ហើយថែមទាំងតែងតាំងមន្ត្រីកំពូលមួយចំនួន រួមទាំងអភិបាលធនាគារកណ្តាលផងដែរ។

លោកស្រី Pirc Musar ធ្លាប់ត្រូវបានជួលជាមេធាវីការពារក្តីឲ្យលោកស្រី Melania Trump ដែលកើតក្នុងប្រទេសស្លូវេនី អំឡុងពេលស្វាមីលោកស្រី Melania កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្នុងឆ្នាំ២០១៦ អ្នកស្រី Pirc Musar និងកូនក្តីរបស់គាត់ បានប្តឹងទស្សនាវដ្តី Suzy ក្នុងប្រទេសស្លូវេនី សម្រាប់ការលើកឡើងថា លោកស្រី Melania បានធ្វើការជាអ្នកហែហមលំដាប់ខ្ពស់ ទាំងខ្លួនកំពុងបន្តអាជីពជាតារាបង្ហាញម៉ូដអន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បន្ថែមប្រទេសចំនួន ៥ ទៀត ចូលក្នុងបញ្ជី “រដ្ឋអមិត្ត”
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


