ព័ត៌មានអន្ដរជាតិ
មកដឹងថ្ងៃ ឥណ្ឌូនេស៊ីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស
ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទូទាំងប្រទេសរបស់ខ្លួននៅថ្ងៃទី ១៣ ខែមករា ខាងមុខ ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួននៅលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវវីរុសដ៏សាហាវបំផុតនៅអាស៊ីអាគ្នេយ៍។
លោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃអង្គារ ទី៥ ខែមករា នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅទីក្រុងហ្សាកាតា ខណៈលោកប្រធានាធិបតី Joko Widodo នឹងចាក់វ៉ាក់សាំងមុនគេ ។

សេចក្តីប្រកាសនេះធ្វើឡើង មុនពេលទីភ្នាក់ងារស្បៀងអាហារ និងឱសថ (BPOM) របស់ប្រទេសបានផ្តល់ការយល់ព្រមប្រើប្រាស់ជាបន្ទាន់ដើម្បីអនុញ្ញាតឲ្យមានការចាប់ផ្តើមចាក់វ៉ាក់សាំងណាមួយ ហើយវ៉ាក់សាំងនេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃនៅទូទាំងប្រជុំកោះ ហើយវានឹងចំណាយពេលរហូតដល់ ១៥ ខែ ។
ទន្ទឹមនោះទីភ្នាក់ងារ BPOM មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ទោះបីជាទីភ្នាក់ងារនេះធ្លាប់បាននិយាយថា ខ្លួនសង្ឃឹមថាការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នឹងត្រូវបានផ្តល់ជូននៅពេលទិន្នន័យបណ្តោះអាសន្នពីការសាកល្បងព្យាបាលនៃវ៉ាក់សាំងក្រុមហ៊ុន Sinovac នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រេស៊ីល និងទួរគីត្រូវបានសិក្សា ។

កាលពីមុនរដ្ឋាភិបាលបាននិយាយថា បុគ្គលិកជួរមុខចំនួន ១.៣ លាននាក់គឺស្ថិតក្នុងចំណោមអ្នកដំបូងទទួលបានវ៉ាក់សាំងដែលផលិតដោយ Sinovac Biotech របសចិន ។ ប្រទេសឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ចំនួន ៣ លានដូស ក្រោយពេលដែលលទ្ធផលដំបូងពីការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយនៃវ៉ាក់សាំង CoronaVac បានបង្ហាញថា វាមានប្រសិទ្ធភាព ៩១.២៥ ភាគរយ ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីក៏នឹងទទួលបានវ៉ាក់សាំងកូវីដចំនួន ៣២៩ លានដូសផងដែរពីក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ និងក្រុមហ៊ុន AstraZeneca ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចិនចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំមុនថ្ងៃបុណ្យចូលឆ្នាំថ្មី (មានវីដេអូ)
ចុចអាន ៖ បុគ្គលិកសុខាភិបាលព័រទុយហ្គាល់ ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដបាន២ថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


