Connect with us

ព័ត៌មានអន្ដរជាតិ

លោក Hakeem Jeffries ក្លាយជាមេដឹកនាំរដ្ឋសភាអាមេរិក ស្បែកខ្មៅដំបូងគេ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូនេះ អ្នកប្រជាធិបតេយ្យ បានបោះឆ្នោតជ្រើសរើសសមាជិកសភាទីក្រុងញូវយ៉កលោក Hakeem Jeffries ឲ្យក្លាយជាមេដឹកនាំថ្មីរបស់ពួកគេ។

លោក Hakeem Jeffries
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះធ្វើឲ្យគាត់ក្លាយជាជនជាតិអាមេរិកស្បែកខ្មៅទី១ ដែលដឹកនាំគណបក្សនយោបាយដ៏ធំមួយនៅក្នុងរដ្ឋសភា បន្ទាប់ពីលោកស្រី Nancy Pelosi ប្រកាសថា លោកស្រីនឹងលាលែងដើម្បីត្រួសត្រាយផ្លូវសម្រាប់ អ្នកជំនាន់​ថ្មី។

លោក Jeffries អាយុ៥២ឆ្នាំ នឹងទទួលតួនាទីជាមេដឹកនាំសំឡេងភាគតិចនៅពេលដែលរដ្ឋសភាថ្មី ស្បថចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។

លោកស្រី Nancy Pelosi (ឆ្វេង) និងលោក Hakeem Jeffries

នៅក្នុងការបង្ហាញពីការរួបរួមបន្ទាប់ពីចាញ់សភា ប៉ុន្តែបង្ហាញពីលទ្ធផលខ្លាំងជាងការរំពឹងទុកនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ, គណបក្សប្រជាធិបតេយ្យបានអនុម័តជាឯកច្ឆ័ន្ទលើលោក Jeffries និងតំណែងកំពូលពីរផ្សេងទៀត។

ពេលចេញពីបន្ទប់ប្រជុំបិទទ្វារ មេដឹកនាំដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗនេះ បានប្រកាសថា “គណបក្សប្រជាធិបតេយ្យ តស៊ូដើម្បីប្រជាជន។ នោះ​ជា​រឿង​របស់​យើង។ នោះ​ជា​កេរ្តិ៍ដំណែល​របស់​យើង។ នោះជាគុណតម្លៃរបស់យើង។ នោះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ លោកស្រី Pelosi ប្រកាសលាលែងពីតំណែង ជាមេដឹកនាំសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម