លោក បៃដិន ប្រកាសថ្កោលទោស និងចាត់ទុកការវាយលុកអគារ Capitol ថាជាការបះបោរយ៉ាងច្បាស់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រកាសថ្កោលទោស និងចាត់ទុកការវាយលុកអគារ Capitol ថាជាការបះបោរយ៉ាងច្បាស់

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន បានចេញសារដ៏គួរឲ្យស្អប់ខ្ពើមអំពីក្រុមបាតុករដែលប្រើអំពើហឹង្សានៅអគារ Capitol (សភាអាមេរិក) កាលពីថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden ដែលនិយាយពីទីក្រុង Wilmington រដ្ឋ Delaware បានថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមកុបកម្មដោយហៅសកម្មភាពរបស់ពួកគេថាជា “ការវាយលុកដែលមិនធ្លាប់មានពីមុនមកមិនដូចអ្វីដែលយើងបានឃើញនៅសម័យទំនើប” ។

នៅក្នុងវីដេអូដែលត្រូវបានចេញផ្សាយនៅលើបណ្តាញសង្គម Twitter លោក Trump បាននិយាយជាមួយនឹងអ្នកគាំទ្ររបស់គាត់ថា “ខ្ញុំដឹងពីការឈឺចាប់របស់អ្នក ខ្ញុំដឹងថាអ្នកឈឺចាប់ ។ យើងមានការបោះឆ្នោតមួយដែលត្រូវបានគេលួចពីយើង” ។

ចំណែកលោក បៃដិន បានហៅក្រុមអ្នកតវ៉ាថាជាក្រុមជ្រុលនិយម និងក្រុមមនុស្សឥតសណ្ដាប់ធ្នាប់ ហើយបាននិយាយថា អំពើហិង្សារបស់ពួកគេគឺជា “ការវាយលុកទៅលើវិមានសេរីភាពនៃអគារ Capitol របស់ខ្លួនឯង ។

លោកបាននិយាយថា “ ខ្ញុំសូមនិយាយឲ្យច្បាស់ ហើយឈុតឆាកនៅអគារ Capitol មិនបានឆ្លុះបញ្ចាំងពីអាមេរិកាំងពិតនោះទេ ។ អ្វីដែលយើងកំពុងមើលឃើញគឺក្រុមជ្រុលនិយមដែលឥតសណ្ដាប់ធ្នាប់ ។ នេះមិនមែនជាការប្រឆាំងទេ វាគឺជាភាពចលាចល វាជាភាពវឹកវរ ហើយវាជាការបះបោរ” ។

លោក បៃដិន បាននិយាយថា “ការវាយលុកអគារ Capitol ការកម្ទេចបង្អួច កាន់កាប់ការិយាល័យជាន់ក្រោមនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ការបំផ្លាញតុ ការគំរាមកំហែងដល់សុវត្ថិភាពរបស់មន្រ្តីជាប់ឆ្នោត វាមិនមែនជាការតវ៉ាទេ វាជាការបះបោរយ៉ាងច្បាស់លាស់” ។

លោក បៃដិន បានអំពាវនាវដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានសរសេរសារ Twitter ពីសេតវិមាន ក្នុងអំឡុងពេលតវ៉ានេះឲ្យមានការថ្លែងទៅកាន់ប្រទេសជាតិតាមទូរទស្សន៍ជាតិ និងទាមទារឲ្យបញ្ចប់ការឡោមព័ទ្ធនេះ ។

ផ្ទុយទៅវិញលោក Trump បានបង្ហោះវីដេអូរបស់គាត់លើបណ្ដាញ Twitter ដែលបញ្ចប់ដោយត្រឹមតែថាគាត់បានស្នើឲ្យអ្នកគាំទ្ររបស់គាត់ទៅផ្ទះវិញប៉ុណ្ណោះ មិនមានអ្វីជាដំណោះស្រាយនោះទេ ។

លោកបាននិយាយថា “ពួក​យើង​ស្រលាញ់​អ្នក ។ អ្នកពិតជាពិសេសណាស់ ។ ត្រឡប់ទៅផ្ទះវិញ ហើយត្រឡប់ទៅផ្ទះដោយសុខសាន្ត” ។

ទន្ទឹមនោះលោក បៃដិន បាននិយាយប្រឆាំងនឹងលោក ត្រាំ វិញដោយនិយាយថា លោកមានការតក់ស្លុត និងសោកសៅដែលប្រជាជាតិរបស់យើងដែលធ្នាប់មានពន្លឺ ក្តីសង្ឃឹម និងប្រជាធិបតេយ្យជាយូរមកហើយនោះបែរជាមានរឿងបែបនេះ ។

អំពើហិង្សានេះបានផ្ទុះឡើងនៅពេលដែលសមាជិកសភាកំពុងស្ថិតក្នុងដំណើរការដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ស្គាល់អត្តសញ្ញាណអ្នកដែលត្រូវបាញ់សម្លាប់ក្នុងអគារ Capitol អាមេរិក

ចុចអាន ៖ ក្តៅគគុក! អ្នកគាំទ្រ Trump វាយប្រហារសភាអាមេរិក រារាំងមិនឲ្យប្រកាស Biden ឈ្នះឆ្នោត ស្រ្តីម្នាក់ត្រូវបាញ់សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services