ព័ត៌មានអន្ដរជាតិ
ខុសពី ពូទីន, លោក បៃដិន ចុះហត្ថលេខាលើច្បាប់ ការពារអ្នកស្រលាញ់ភេទដូចគ្នា
មិនដូចលោក ពូទីន ឡើយ, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នា និងអនុញ្ញាតឲ្យរៀបការបានថែមទៀតផង ។

លោក បៃដិន បាននិយាយនៅឯសេតវិមានថា អាមេរិកបានបោះជំហានសំខាន់មួយឆ្ពោះទៅរកសមភាព ដើម្បីសេរីភាព និងយុត្តិធម៌ ដោយមិនប្រកាន់ប្រភេទមនុស្សឡើយ ទោះបីអ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ។
ជាមួយគ្នានោះ តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលោក Cyndi Lauper ដែលជាអ្នកតស៊ូមតិសម្រាប់សិទ្ធិជនជាតិភាគតិចផ្លូវភេទ បានប្រាប់អ្នកសារព័ត៌មានថា ឥឡូវនេះ ជនជាតិអាមេរិកអាចស្រឡាញ់អ្នកណាដែលពួកគេស្រឡាញ់បានដោយមិនហាមឃាត់ឡើយ ។
ដោយឡែក ងាកទៅកាន់សេចក្តីសម្រេចរបស់តុលាការកំពូលក្នុងឆ្នាំ ២០១៥ គឺស្ទើរតែធ្វើឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ទៅហើយនៅក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ។

ប៉ុន្តែ ការចុះហត្ថលេខាលើច្បាប់ថ្មីនេះ តម្រូវឲ្យរដ្ឋទទួលស្គាល់អាពាហ៍ពិពាហ៍ស្របច្បាប់ទាំងអស់ ។ មានន័យថាសិទ្ធិរបស់ប្តីប្រពន្ធមួយគូដែលស្រលាញ់ភេទដូចគ្នា ត្រូវបានធានា ទោះបីជាពួកគេត្រូវផ្លាស់ទៅរស់នៅរដ្ឋដែលអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនបានគាំទ្រក៏ដោយ ។
គណបក្សប្រជាធិបតេយ្យបានចាត់វិធានការដើម្បីអនុម័តច្បាប់សហព័ន្ធដើម្បីការពារអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ប្រសិនបើតុលាការកំពូលត្រូវលុបចោលសេចក្តីសម្រេចឆ្នាំ ២០១៥ របស់ខ្លួន ។

បើតាមការស្ទង់មតិរបស់អាមេរិកក្នុងឆ្នាំ ២០២០ បានបង្ហាញថា គូស្នេហ៍ស្រលាញ់ភេទដូចគ្នាមានចំនួន ១.៥ ភាគរយនៃចំនួនគ្រួសារទាំងមូល ដែលស្មើនឹងចំនួន ៩៨0,000 គ្រួសារដែលស្រឡាញ់ភេទដូចគ្នា ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសចំនួន ៤០ សន្យាជួយប្រជាជន អ៊ុយក្រែន ឲ្យឆ្លងផុតរដូវរងាឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


