ព័ត៌មានអន្ដរជាតិ
CDC បញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា ខ្លួនបានរកឃើញករណីប្រតិកម្មអាណាហ្វីឡាក់ទិច ឬប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំនួន ២១ ករណីក្នុងចំណោមប្រជាជនប្រមាណ ១.៩ លាននាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

នៅក្នុងរបាយការណ៍ស្តីពីជំងឺកូវីដ ១៩ ដែលចេញផ្សាយកាលពីថ្ងៃពុធ CDC បាននិយាយថា ប្រជាជនប្រហែល ១.៩ លាននាក់បានទទួលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ។
CDC បានកត់សម្គាល់ថា ៦២ ភាគរយនៃពួកគេគឺជាស្ត្រី ៣៤ ភាគរយជាបុរស ហើយនៅសល់គឺមិនដឹងមូលហេតុ ។

របាយការណ៍នោះក៏បាននិយាយផងដែរថា អ្នកជំងឺចំនួន ១៧ នាក់ក្នុងចំណោមអ្នកជំងឺ ២១ នាក់មានប្រតិកម្មអាឡ័កស៊ី ឬប្រវត្តិអាឡ័កស៊ីរួចទៅហើយ ។
វាបានបន្ថែមទៀតថា អាយុជាមធ្យមរបស់ពួកគេគឺ ៤០ ឆ្នាំ ហើយ ៩០ ភាគរយនៃពួកគេគឺជាស្ត្រី ។ ជាធម្មតាពួកគេវិវត្តរោគសញ្ញាក្នុងរយៈពេល ២ ទៅ ១៥០ នាទី ហើយ ៧០ ភាគរយនៃពួកគេចាប់ផ្តើមមានរោគសញ្ញាក្នុងរយៈពេល ១៥ នាទី ។ ប៉ុន្តែក្នុងនោះអ្នកជំងឺ ២០ នាក់ក្នុងចំណោម ២១ នាក់បានជាសះស្បើយឡើងវិញហើយផងដែរ ។

មន្ត្រីជាន់ខ្ពស់ CDC និយាយថា ការប្រតិកម្មអាណាហ្វីឡាក់ទិចដែលបណ្តាលមកពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គឺជាលទ្ធផលដ៏កម្រមួយ ។ មន្ត្រីរូបនេះនិយាយថា CDC នឹងបន្តតាមដានសុខភាពរបស់អ្នកចាក់វ៉ាក់សាំងក្នុងរយៈពេលជាក់លាក់ណាមួយក្នុងករណីមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ។
ទន្ទឹមនោះ CDC ក៏កំពុងជំរុញប្រជាជនកុំឲ្យចាក់ថ្នាំបង្ការ ប្រសិនបើពួកគេមានអាឡ័កស៊ីទៅនឹងសមាសធាតុផ្សុំនៃវ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Breaking News! ទីបំផុត សភាអាមេរិកផ្តល់ជ័យជម្នះទៅឲ្យលោក Joe Biden
ចុចអាន ៖ លោក បៃដិន ប្រកាសថ្កោលទោស និងចាត់ទុកការវាយលុកអគារ Capitol ថាជាការបះបោរយ៉ាងច្បាស់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


