ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី ត្រៀមយកស្រ្តីអ្នកទោស ទៅធ្វើជា Sniper នៅសមរភូមិជួរមុខ (មានវីដេអូ)
ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន មានបំណងប្រមែប្រមូលស្ត្រីដែលជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី ហើយដាក់ពង្រាយពួកគេទៅសមរភូមិជួរមុខ ក្នុងនាមជាអ្នកបាញ់ស៊ីប (Sniper)។ នេះបើយោងតាមស្ថាបនិកដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងលោក Yevgeny Prigozhin ថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ។

បុរសវ័យ៦១ឆ្នាំរូបនេះបាននិយាយថា “មិនត្រឹមតែគិលានុបដ្ឋាយិកា និងបុគ្គលិកទំនាក់ទំនងប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្រុមវាយប្រហារ និងអ្នកលបបាញ់ផងដែរ។ អ្នករាល់គ្នាដឹងហើយថា រឿងនេះត្រូវបានគេធ្វើពីមុនមក”។ លោកនិយាយបែបនេះ ដោយសំដៅទៅលើអ្នកបាញ់ស៊ីបជាស្ត្រី សម័យសង្គ្រាមលោកលើកទី២ ដ៏ល្បីល្បាញ។
ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើង ជាការឆ្លើយតបទៅនឹងមន្ត្រីរុស្ស៊ីនៅភាគខាងកើតទីក្រុងមូស្គូ ដែលនិយាយថា ស្ត្រីជាប់ពន្ធនាគារនៅទីក្រុង Nizhny Tagil បានស្នើសុំឲ្យបញ្ជូនខ្លួន ទៅប្រទេសអ៊ុយក្រែនដើម្បីជួយដល់កងទ័ពរុស្ស៊ី។

អ្នកបាញ់ស៊ីបជាស្ត្រី ត្រូវបានទទួលស្គាល់ជាលើកដំបូង ដោយសារជំនាញសម្លាប់របស់ពួកគេនៅក្នុងសង្គ្រាមលោកលើកទី២ បន្ទាប់ពីស្ត្រីប្រហែល ៨សែននាក់ បានបម្រើក្នុងកងកម្លាំងប្រដាប់អាវុធសូវៀត ក្នុងនាមជាអ្នកលបបាញ់ អ្នកបើកយន្តហោះ អ្នកបាញ់កាំភ្លើងយន្ត ហើយមួយចំនួនធំបានឈរជើងនៅក្នុងអង្គភាពពេទ្យ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុន Wagner ត្រូវបានគេយល់ថា បានជ្រើសរើសអ្នកទោសជាបុរសយ៉ាងច្រើនពីពន្ធនាគាររុស្ស៊ី ដើម្បីប្រយុទ្ធនៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការសន្យាកាត់បន្ថយទោស និងផ្តល់ប្រាក់ខែខ្ពស់។

ក្នុងខែកញ្ញា លោក Prigozhin បានបង្ហាញជាលើកដំបូងថា គាត់បានបង្កើតក្រុមហ៊ុន Wagner កាលពីឆ្នាំ២០១៤ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន និងបានទទួលស្គាល់វត្តមានរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។
ក្នុងខែនេះ ក្រុមហ៊ុន Wagner បានបើកការិយាល័យកណ្តាលនៅទីក្រុង Saint Petersburg ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ដឹងទេ ទាហានស៊ីឈ្នួល ដែលប្រយុទ្ធឲ្យភាគីជម្លោះទទួលបានការការពារពី ច្បាប់យ៉ាងណាដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


