ព័ត៌មានអន្ដរជាតិ
លោក បៃដិន ចុះទៅពិនិត្យព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាលើកដំបូងចាប់តាំងពីឡើងកាន់អំណាច
ជាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង, លោកប្រធានាធិបតី ចូ បៃដិន បានទៅដល់ទីក្រុង El Paso នៃរដ្ឋតិចសាស់ កាលពីរសៀលថ្ងៃអាទិត្យទី០៨ខែមករា (ពេលវេលានៅអាមេរិក) ដើម្បីត្រួតពិនិត្យព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ចំពេលមានជនចំណាកស្រុកក្នុងចំនួនបំបែកកំណត់ត្រា បានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់។

លោក បៃដិន ត្រូវបានស្វាគមន៍ដោយអភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលក្រុង El Paso លោក Oscar Leeser។
លោក Abbott បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានបន្ទាប់ពីស្វាគមន៍លោក បៃដិន ថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក អំពីតម្រូវការបន្ទាន់ដើម្បីដោះស្រាយវិបត្តិព្រំដែន។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas ក៏បានចូលរួមជាមួយលោក បៃដិន ផងដែរ ក្នុងដំណើរទស្សនកិច្ចទៅកាន់ព្រំដែន។
កាលពីសប្តាហ៍មុន លោក បៃដិន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែននៅទីក្រុង El Paso គឺដើម្បីវាយតម្លៃប្រតិបត្តិការពង្រឹងព្រំដែន ហើយជួបជាមួយមន្ត្រីមូលដ្ឋាន និងមេដឹកនាំសហគមន៍ ដើម្បីពិភាក្សាពីតម្រូវការរបស់ពួកគេ ខណៈពួកគេទប់ទល់នឹងលំហូរនៃជនចំណាកស្រុក។

ថ្មីៗនេះ រដ្ឋបាលលោក បៃដិន បានដាក់ចេញនូវវិធានការថ្មី ដែលត្រូវបានរចនាឡើងដើម្បីជួយទប់ស្កាត់កម្រិតការធ្វើចំណាកស្រុកខ្ពស់នៅតាមព្រំដែន។
ផែនការរបស់លោក បៃដិន រួមមាន ការទទួលយកជនចំណាកស្រុករហូតដល់៣០០០០នាក់ មកពីប្រទេស វ៉េណេស៊ុយអេឡា ហៃទី នីការ៉ាហ្គា និងគុយបា រៀងរាល់ខែ, ការទទួលយកជនចំណាកស្រុករហូតដល់២០០០០ នាក់ពីប្រទេសផ្សេងទៀតនៅតំបន់អាមេរិកឡាទីន និងការាបៀន, ផ្តល់ប្រាក់ជិត២៣លានដុល្លារដល់ប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសនៅអាមេរិកកណ្តាល ដើម្បីជួយគ្រប់គ្រងការធ្វើចំណាកស្រុកក្នុងតំបន់, បង្កើនមូលនិធិដល់ទីក្រុងជាប់ព្រំដែនអាមេរិកដែលរងផលប៉ះពាល់ដោយវិបត្តិព្រំដែន, និងបញ្ជូនចៅក្រមអន្តោប្រវេសន៍កាន់តែច្រើនទៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដើម្បីជួយដំណើរការជនចំណាកស្រុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក បៃដិន និយាយ ថា សេដ្ឋកិច្ច អាមេរិក អាចវ៉ាដាច់ ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


