ព័ត៌មានអន្ដរជាតិ
អាសូរណាស់! ទារកទើបកើត១០នាក់ ស្លាប់ក្នុងអគ្គិភ័យមន្ទីរពេទ្យ ឥណ្ឌា
ទារកទើបកើតចំនួន១០នាក់បានស្លាប់ដោយសារអគ្គិភ័យ នៅមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ខណៈបុគ្គលិកប្រញាប់ប្រញាល់ជម្លៀសមនុស្សចេញនៅព្រឹកថ្ងៃសៅរ៍នេះ។

ទារក៧នាក់ត្រូវបានគេជួយសង្គ្រោះ ពីការឆាបឆេះនេះមុនពេលក្រុមពន្លត់អគ្គិភ័យទៅដល់មន្ទីរពេទ្យស្រុក Bhandara ក្នុងរដ្ឋ Maharashtra ភាគខាងលិច។
មូលហេតុនៃអគ្គិភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយការស៊ើបអង្កេតកំពុងដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយការផ្ទុះជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។ គិលានុប្បដ្ឋាយិកាម្នាក់និយាយថា នាងបានជូនដំណឹងអាជ្ញាធរបន្ទាប់ពីបានឃើញផ្សែងហុយ ចេញពីបន្ទប់ថែទាំទារកទើបនឹងកើតរបស់មន្ទីរពេទ្យ។
គ្រូពេទ្យឈ្មោះ Pramod Khandate បានប្រាប់អ្នកយកព័ត៌មានថា “អាជ្ញាធរមន្ទីរពេទ្យជួយសង្គ្រោះទារកបាន៧នាក់ប៉ុន្តែ១០នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


