ព័ត៌មានអន្ដរជាតិ
រដ្ឋកាលីហ្វ័រញ៉ា បញ្ជាជម្លៀសមនុស្សជិត ១ម៉ឺននាក់ជាបន្ទាន់ ខណៈរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះ (មានវីដេអូ)
មន្ត្រីនៅក្នុងតំបន់ Santa Barbara នៃរដ្ឋកាលីហ្វ័រញ៉ា បានចេញបញ្ជាជម្លៀសជាបន្ទាន់សម្រាប់ទីក្រុង Montecito ដែលលិចទឹក ខណៈភ្លៀងធ្លាក់ឥតឈប់ និងខ្យល់បក់ខ្លាំង នៅតែបន្តវាយប្រហារឆ្នេរសមុទ្រភាគខាងលិច សហរដ្ឋអាមេរិក។

មនុស្សជិត ១ម៉ឺននាក់ ត្រូវបានគេជំរុញឲ្យផ្លាស់ទីលំនៅនៅក្នុង និងជុំវិញតំបន់ឆ្នេរដ៏សម្បូរបែបនេះ។
លោក Bill Brown តម្រួតតំបន់ Santa Barbara បានពន្យល់កាលពីថ្ងៃចន្ទទី០៩ខែមករាថា ការសម្រេចចិត្តជម្លៀសនេះគឺ ដោយសារតែអត្រាភ្លៀងធ្លាក់ខ្ពស់ជាបន្តបន្ទាប់។

រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានប្រកាសដាក់ក្នុងគ្រាមានអាសន្នរបស់សហព័ន្ធ ខណៈរងគ្រោះដោយសារព្យុះ។ ទឹកភ្លៀង បានធ្លាក់ក្នុងកម្រិតខ្លាំង នៅតាមតំបន់ដែលងាយរងគ្រោះដោយសារគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មន្ត្រីមកពីការិយាល័យអភិបាលរដ្ឋ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន១៤នាក់ ដោយសារខ្យល់ព្យុះ ខណៈអ្នកស្រុកជួបប្រទះនឹងទឹកជំនន់ បង្គោលភ្លើង និងដើមឈើត្រូវដួលរលំ។

ការបញ្ជាឲ្យជម្លៀសនៅទីក្រុង Montecito គឺធ្វើឡើងជិត៥ឆ្នាំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានការរអិលបាក់ដីសម្លាប់មនុស្ស ២៣នាក់នៅក្នុងទីក្រុងនេះ កាលពីឆ្នាំ២០១៨។
បទបញ្ជាជម្លៀសថ្ងៃចន្ទក៏កើតឡើងផងដែរ មួយថ្ងៃមុនខួបនៃការបាក់ដីឆ្នាំ២០០៥ ដែលបានបំផ្លិចបំផ្លាញសហគមន៍តូចមួយនៃទីក្រុង La Conchita ដោយកម្ទេចផ្ទះរាប់សិបខ្នង និងបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កាលីហ្វ័រញ៉ា ក្លាយជារដ្ឋអាមេរិកដំបូងគេ តម្រូវឲ្យគ្រូបង្រៀនចាក់វ៉ាក់សាំង និងធ្វើតេស្តរកកូវីដ ជាប្រចាំ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


