ព័ត៌មានអន្ដរជាតិ
ប្រជាជនប្រេស៊ីល រាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នា ថ្កោលទោសកុបករ
មនុស្សរាប់ម៉ឺននាក់នៅប្រទេសប្រេស៊ីល បានរៀបចំការប្រមូលផ្តុំគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងការឆ្លើយតបយ៉ាងខឹងសម្បា ចំពោះការលុកលុយរបស់អ្នកគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro នៅអគារសភា។

ក្នុងទីក្រុង Sao Paulo, ហ្វូងមនុស្សបានស្រែកថា លោក Bolsonaro ត្រូវតែជាប់គុក។
មនុស្សប្រហែល ១៥០០នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធការបះបោរកាលពីថ្ងៃអាទិត្យទី០៩ខែមករា នៅក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។

ភាពចលាចលបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី Luiz Inácio Lula da Silva ស្បថចូលកាន់តំណែង ក្រោយការបោះឆ្នោតខែតុលា។
កាលពីល្ងាចថ្ងៃចន្ទ មេដឹកនាំថ្មីអាយុ៧៧ឆ្នាំរូបនេះរួមជាមួយអភិបាលនៃប្រទេស បានទៅពិនិត្យមើលអគារសភា វិមានប្រធានាធិបតី និងតុលាការកំពូលដែលរងការខូចខាត ហើយថ្កោលទោសចំពោះ “អំពើភេរវកម្ម” និងប្តេជ្ញាដាក់ទណ្ឌកម្មជនល្មើស។

លោក Bolsonaro អាយុ៦៧ឆ្នាំ មិនទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតដ៏តឹងតែងនោះទេ ហើយបានជិះយន្តហោះទៅសហរដ្ឋអាមេរិក មុនពេលពិធីផ្ទេរអំណាចថ្ងៃទី០១ខែមករា។
កាលពីថ្ងៃចន្ទ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរដ្ឋ Florida ដោយសារឈឺពោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Bolsonaro មិនទទួលខុសត្រូវចំពោះភាពចលាចលនៅ រដ្ឋធានី ប្រាស៊ីលីយ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


