ព័ត៌មានអន្ដរជាតិ
ទៅដល់ព្រលានចុះចត ទើបអ្នកដំណើរដឹងថា យន្តហោះដែលខ្លួនជិះ ខូចម៉ាស៊ីនតាំងពីលើអាកាស
អ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុន Qantas បាននិយាយថា ពួកគេឮសំឡេងខ្លាំងៗ នៅលើអាកាស ប៉ុន្តែនិយាយថា ពួកគេមិនបានដឹងថា ស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់នេះទេ រហូតដល់យន្តហោះចុះចតនៅម៉ោង ៣រសៀលថ្ងៃពុធទី១៨ខែមករា (ម៉ោងនៅអូស្រ្តាលី)។

ជើងហោះហើរ QF144 បានបង្កឲ្យមានការភ័យខ្លាចជុំវិញពិភពលោក នៅពេលអាកាសយានិក ចេញការប្រកាសអាសន្នមកកាន់ក្រុមការងារនៅដីគោក ខណៈពេលធ្វើដំណើរចេញពីទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ ឆ្ពោះទៅកាន់ទីក្រុងស៊ីដនីនៃប្រទេស អូស្រ្តាលី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរលើយន្តហោះ មិនដឹងពីស្ថានភាពធ្ងន់ធ្ងរនោះទេ។ អ្នកធ្វើដំណើរដំបូងដែលចុះពីលើយន្តហោះបាននិយាយថា ពួកគេមិនត្រូវបានគេប្រាប់ឲ្យដឹងថា យន្តហោះដែលពួកគេជិះមានបញ្ហាម៉ាស៊ីនឡើយ។

អ្នកដំណើរនិយាយថា ពួកគេមានអារម្មណ៍ថាញ័របន្តិច នៅពេលម៉ាស៊ីនយន្តហោះឈប់ដើរលើសមុទ្រ Tasman ហើយត្រូវបានគេជូនដំណឹងអំពីដំណើរការខុសប្រក្រតី ប៉ុន្តែគេមិនបានប្រកាសអាសន្នណាមួយនោះទេ រហូតដល់យន្តហោះចុះចត។
អ្នកដំណើរឈ្មោះ Simone Schmidt និយាយថា “យើងមិនបានដឹងថា វាជាការរលត់ម៉ាស៊ីនទាំងមូលមែនឬក៏អត់នោះទេ។ អ្នកបើកយន្តហោះ គឺពិតជាល្អមែនទែន អស្ចារ្យណាស់”។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Qantas និយាយថា យន្តហោះ បានជួបប្រទះបញ្ហាជាមួយនឹងម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងពីររបស់ខ្លួន ពោលគឺប្រហែលមួយម៉ោង ក្រោយហោះចេញពីទីក្រុងស៊ីដនី។
យន្តហោះ Boeing 737 អាចហោះហើរដោយសុវត្ថិភាពដោយប្រើម៉ាស៊ីនតែមួយ។ យន្តហោះដែលគេស្គាល់ថា VE-XZB មួយគ្រឿងនេះ បានដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ ហើយអាចផ្ទុកអ្នកដំណើរបាន១៧៤នាក់។ ពេលនេះវិស្វកររបស់ក្រុមហ៊ុនអាកាសចរណ៍ នឹងពិនិត្យមើលយន្តហោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, SMH
ចុចអាន៖ វីដេអូចុងក្រោយ ថតផ្ទាល់នៅក្នុងយន្តហោះនេប៉ាល់ លាន់សំឡេងអ្នកដំណើរស្រែកទ្រហឹងយ៉ាងសង្វេគ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


