ព័ត៌មានអន្ដរជាតិ
វីដេអូចុងក្រោយ ថតផ្ទាល់នៅក្នុងយន្តហោះនេប៉ាល់ លាន់សំឡេងអ្នកដំណើរស្រែកទ្រហឹងយ៉ាងសង្វេគ
វីដេអូដែលគេកំពុងចែករំលែកពេញបណ្តាញសង្គម បានបង្ហាញពីអ្នកដំណើរម្នាក់ ថតនូវពេលវេលាចុងក្រោយ មុនពេលយន្តហោះរបស់ក្រុមហ៊ុន Yeti Airlines ធ្លាក់ក្នុងប្រទេសនេប៉ាល់។

ក្នុងវីដេអូនេះ គេបានឃើញបុរសពាក់អាវលឿង និងអ្នកដំណើរច្រើននាក់ទៀតកំពុងអង្គុយក្នុងយន្តហោះ ហើយភ្លាមនោះយន្តហោះក៏ចាប់ផ្តើមធ្លាក់។ សំឡេងស្រែកយ៉ាងរន្ធត់ បានលាន់ឮទ្រហឹង រួចក៏មានភ្លើងឆាបឆេះ។

គួរបញ្ជាក់ថា នេប៉ាល់ កំពុងកាន់ទុក្ខសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេស ក្នុងរយៈពេលប្រហែល ៣ទសវត្សរ៍ចុងក្រោយ។

មនុស្ស ៦៨នាក់បានស្លាប់ នៅពេលជើងហោះហើរចេញពីទីក្រុង Kathmandu ឆ្ពោះទៅកាន់ទីក្រុងទេសចរណ៍ Pokhara បានធ្លាក់ និងឆេះកាលពីថ្ងៃអាទិត្យទី១៥ខែមករា។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើ យន្តហោះនេះធ្លាក់បណ្តាលមកពីមូលហេតុអ្វីនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នេប៉ាល់ កាន់ទុក្ខជនរងគ្រោះ ក្នុងសោកនាដកម្មដែនអាកាសអាក្រក់បំផុត នារយៈពេល៣ទសវត្សរ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


