ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ តំបន់ Greenland ជួបសីតុណ្ហភាពក្ដៅបំផុតក្នុងរយៈពេល ១,០០០ ឆ្នាំ
តាមទិន្នន័យសិក្សាថ្មីពីអ្នកវិទ្យាសាស្ត្របានបង្ហាញថា សីតុណ្ហភាពជាមធ្យមនៅតំបន់ Greenland ដែលគ្របដណ្តប់ដោយទឹកកកនោះនៅសតវត្សនេះ បានជួបសីតុណ្ហភាពក្តៅបំផុតក្នុងរយៈពេល ១,០០០ ឆ្នាំ ដោយសារឥទ្ធិពលនៃការឡើងកម្ដៅផែនដី ។

ក្រុមស្រាវជ្រាវដឹកនាំដោយវិទ្យាស្ថាន Alfred Wegener ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់បានប្រកាសពីការរកឃើញរបស់ខ្លួននៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Nature កាលពីថ្ងៃពុធ ។
ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការវិភាគលើផ្ទាំងទឹកកករបស់ Greenland នៅផ្នែកកណ្តាល និងខាងជើងនៃកោះនេះ ដើម្បីពិនិត្យមើលការផ្លាស់ប្តូរសីតុណ្ហភាពពីជាង ១,០០០ ឆ្នាំមុនរហូតដល់ឆ្នាំ ២០១១ ។

ជាលទ្ធផល អ្នកស្រាវជ្រាវបានរកឃើញថា សីតុណ្ហភាពជាមធ្យមពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១១ គឺ ១.៥ អង្សាសេខ្ពស់ជាងនៅសតវត្សទី ២០ ។
ជាមួយគ្នានោះ អ្នកជំនាញនិយាយថា បើសិនជាទឹកកកនៅតំបន់នេះរលាយ នឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រនៅលើភពផែនដីទាំងអស់កើនឡើងខ្ពស់ផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


