ព័ត៌មានអន្ដរជាតិ
ឈ្មួញ អាមេរិក លួចរត់ពន្ធស៊ុតពី ម៉ិកស៊ិក ខណៈតម្លៃឡើងដល់ជាង ៦ ដុល្លារក្នុង ១០ គ្រាប់
មន្ត្រីគយ និងព្រំដែនអាមេរិក (CBP) ចាប់បានឈ្មួញលួចនាំចូលស៊ុតពីប្រទេសម៉ិកសិក កើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃ ដោយសារតែតម្លៃស៊ុតនៅអាមេរិកឡើងថ្លៃខ្ពស់មិនធ្លាប់មាន ។

បច្ចុប្បន្ន តម្លៃអាហារនៅអាមេរិកបានក្លាយជាមូលហេតុចម្បងនៃការព្រួយបារម្ភរបស់ប្រជាជន ខណៈក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានកត់សម្គាល់ថា តម្លៃស៊ុតកម្រិត A ជាមធ្យមនៅក្នុងទីក្រុង San Diego បានឈានដល់តម្លៃ ៤.២៥ ដុល្លារសម្រាប់ ១០ គ្រាប់នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ពោលកើនឡើង ១៣៨ ភាគរយ ខណៈអ្នកទិញកន្លងមកចំណាយត្រឹមតែ ១.៧៩ ដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុនៗ ។
ចំណែកជាមួយការស្ទង់មតិរបស់ក្រុមហ៊ុនលក់រាយ Instacart វិញរកឃើញថា នៅក្នុងរដ្ឋអាមេរិកចំនួន ៦ ផ្សេងទៀតប្រជាពលរដ្ឋត្រូវចំណាយជាង ៦ ដុល្លារសម្រាប់ទិញស៊ុត ១០ គ្រាប់ ហេតុនេះហើយទើបឈ្មួញរកវិធីថ្មីនាំចូលស៊ុតដែលមានតម្លៃថោកពីប្រទេសម៉ិកសិក ។

ទន្ទឹមនោះ ស៊ុតដែលមិនទាន់ចម្អិនក៏ត្រូវបានហាមមិនឲ្យនាំពីប្រទេសម៉ិកស៊ិកចូលទៅក្នុងសហរដ្ឋអាមេរិកផងដែរ ហើយបើឈ្មួញខកខានក្នុងការប្រកាសមុខទំនិញកសិកម្មបែបនេះ អាចបណ្តាលឲ្យមានការផាកពិន័យរហូតដល់ ១ ម៉ឺនដុល្លារឯនោះ” ។
ទាក់ទិននឹងមូលហេតុនៃការឡើងថ្លៃនេះដែរ អ្នកសង្កេតការណ៍បានចោទប្រកាន់ក្រុមហ៊ុនកសិកម្ម Cal-Maine Foods, Inc. ដែលជាអ្នកចែកចាយស៊ុតដ៏ធំបំផុតនៅសហរដ្ឋអាមេរិកថា ដាក់លក់តម្លៃខ្ពស់ជាងមុនគួរឲ្យកត់សម្គាល់ ហើយរកបានប្រាក់ចំណេញរហូតដល់ចំនួន ១៩៨.៦ លានដុល្លារប្រចាំត្រីមាសរបស់ខ្លួន ។

ដោយឡែកទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានអះអាងថា ស្តុកស៊ុតគឺមានការថយចុះ ២៩ ភាគរយ នៅសប្តាហ៍ចុងក្រោយនៃខែធ្នូ ដោយសារតែការផ្ទុះឡើងម្តងទៀតនៃជំងឺផ្តាសាយបក្សី និងគម្លាតនៅក្នុងផលិតកម្ម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


