ព័ត៌មានអន្ដរជាតិ
UN ៖ ឱសថក្លែងក្លាយសម្លាប់មនុស្សនៅអនុតំបន់សាហារ៉ាអាហ្រ្វិកជិត ៥០ ម៉ឺននាក់ជារៀងរាល់ឆ្នាំ
កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងឱសថដែលមានគុណភាពនៅតែជាបញ្ហាចម្បងមួយសម្រាប់បណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្រ្វិកនាពេលបច្ចុប្បន្ន ។ ជាងនេះទៅទៀត បញ្ហាថ្នាំក្លែងក្លាយ បានសម្លាប់មនុស្សជិត ៥០ ម៉ឺននាក់ក្នុងមួយឆ្នាំនៅអាហ្វ្រិក ។

ជាមួយទិន្នន័យនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា មនុស្សប្រហែល ២៦៧,០០០ នាក់បានស្លាប់ ដោយសារតែថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ក្លែងក្លាយ និងទាបជាងស្តង់ដារ ខណៈមនុស្សរហូតដល់ ១៦៩,២៧១ នាក់ស្លាប់ ដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចក្លែងក្លាយ និងទាបជាងស្តង់ដារ ។
ទន្ទឹមនឹងនោះ ត្រឹមចន្លោះខែមករា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០២១ ផលិតផលឱសថក្លែងក្លាយជាង ៦០៥ តោនត្រូវបានរឹបអូសដោយអាជ្ញាធរនៅអាហ្វ្រិកខាងលិច ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍មួយចំនួនដើម្បីការពារការជួញដូរថ្នាំក្លែងក្លាយទាំងនេះ ដែលក្នុងនោះមានដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព និងការកែសម្រួលច្បាប់ហួសសម័យទាក់ទងនឹងផលិតផលវេជ្ជសាស្រ្តដែលត្រូវបានជួញដូរទៅកាន់ប្រទេសអាហ្វ្រិក ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ហ្វីលីពីន បើកដៃឲ្យ អាមេរិក ប្រើមូលដ្ឋានយោធាលើទឹកដីខ្លួនចំនួន ៤ ទៀត
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


