ព័ត៌មានអន្ដរជាតិ
អាមេរិក និយាយថា ចិន បានបង្ហោះបាឡុងជាច្រើន លើទ្វីបចំនួន ៥ឯណោះ (មានវីដេអូ)
សហរដ្ឋអាមេរិកជឿថា បាឡុងចារកម្មចិន ដែលត្រូវបានបាញ់ទម្លាក់លើទឹកដីរបស់ខ្លួន គឺជាផ្នែកមួយ នៃក្រុមបាឡុងដ៏ធំដែលគេបង្ហោះលាតសន្ធឹងលើទ្វីបចំនួនប្រាំឯណោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា “សហរដ្ឋអាមេរិក មិនមែនជាគោលដៅតែមួយ នៃកម្មវិធីដ៏ធំនេះទេ”។ លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានចែករំលែកព័ត៌មានដែលប្រមូលបានពីកម្ទេចកម្ទីបាឡុង ជាមួយប្រទេសរាប់សិបផ្សេងទៀត។
ដោយលើកឡើងប្រភពពីមន្ត្រីដែលមិនបញ្ចេញឈ្មោះ កាសែត Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិកជឿថា គម្រោងបាឡុងឃ្លាំមើលនេះ គឺចេញដំណើរពីខេត្ត ហៃណាន របស់ប្រទេសចិន ហើយបណ្តាប្រទេសនិងកោះជាគោលដៅរួមមាន ជប៉ុន ឥណ្ឌា វៀតណាម តៃវ៉ាន់ និងហ្វីលីពីន។

ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ Pat Ryder បានបញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា បាឡុងស្រដៀងគ្នានេះ បានប្រតិបត្តិការលើដែនអាកាសអាមេរិកខាងជើង និងខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធថា បាឡុងនេះមិនមែនត្រូវបានប្រើក្នុងគោលបំណងចារកម្មឡើយ ហើយនិយាយថា វាជាឧបករណ៍អាកាសធាតុដែលហោះខុសផ្លូវប៉ុណ្ណោះ។
គួរបញ្ជាក់ជាថ្មី បាឡុង ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងលើឆ្នេរសមុទ្រ South Carolina កាលពីថ្ងៃអាទិត្យទី០៥ខែកុម្ភៈ។ ទង្វើនេះ បានបង្កឲ្យមានវិបត្តិការទូត និងជំរុញឲ្យលោក Blinken លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនភ្លាមៗ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ចង់បានបាឡុងរបស់ខ្លួន មកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


