ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ ទ័ពជើងទឹក រុស្ស៊ី នឹងទទួលបាននាវាចម្បាំងថ្មីៗបន្ថែមទៀត
លោក Alexei Rakhmanov អគ្គនាយកក្រុមហ៊ុន United Shipbuilding Corporation (USC) បានប្រាប់សារព័ត៌មាន Sputnik ថា កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាចម្បាំងថ្មីចំនួន ៤ គ្រឿងនៅខែកក្កដា ឆ្នាំ ២០២៣ នេះ ខណៈដំបូងឡើយត្រូវបានកំណត់ពេលបញ្ជូនទៅកាន់កងទ័ពជើងទឹក នៅឆ្នាំ ២០២២ ប៉ុណ្ណោះ ។

លោក Rakhmanov បាននិយាយថា “ឆ្នាំនេះ កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាមុជទឹកមិនដើរដោយថាមពលនុយក្លេអ៊ែរ Kronstadt, នាវាចម្បាំង Golovko ក៏ដូចជា នាវាចម្បាំងធុនតូច Mercury និងនាវា Rezkiy” ។
ប្រមុខ USC រូបនេះបានបន្ថែមថា នៅខែកុម្ភៈ នាវាចម្បាំង Admiral Golovko ត្រូវបានបញ្ជូនទៅកាន់កងនាវាចរភាគខាងជើង ដើម្បីបញ្ចប់ការធ្វើតេស្ត ជាមួយនឹងការអនុវត្តសមយុទ្ធប្រយុទ្ធជាក់ស្ដែង ហើយបន្ទាប់មក នាវានេះនឹងត្រូវប្រគល់ទៅឲ្យកងទ័ពជើងទឹករុស្ស៊ីតែម្ដង ។

លោក Rakhmanov បាននិយាយទៀតថា “លើសពីនេះ នាវាចម្បាំង Neustrashimy នឹងយកចេញពីការជួសជុល ហើយចំណែកឯ នាវាមុជទឹកនុយក្លេអ៊ែរ Leopard ក៏នឹងត្រលប់ទៅកងនាវាវិញផងដែរ” ។
ជាចុងក្រោយប្រធានក្រុមហ៊ុនរូបនេះបាននិយាយថា សរុបមក USC គ្រោងនឹងផ្ទេរនាវាចម្បាំងយ៉ាងហោចណាស់ចំនួន ១១ គ្រឿងទៅកាន់កងទ័ពជើងទឹករុស្ស៊ីក្នុងឆ្នាំ ២០២៣ រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៣ គ្រឿង និងដើរដោយប្រេងម៉ាស៊ូតចំនួន ២ គ្រឿង ក៏ដូចជានាវាសម្រាប់ធ្វើដំណើរក្នុងដែនសមុទ្រជិត និងឆ្ងាយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រាប់វិធីងាយៗដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


