ព័ត៌មានអន្ដរជាតិ
មនុស្សជិត ១ លាននាក់នៅ អាមេរិក ជាប់គាំងដោយសារព្យុះព្រិលដ៏ធំវាយលុកភ្លាមៗ
ព្យុះព្រិលដ៏ធំសម្បើមមួយបានវាយលុកចូលសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដោយនាំមកនូវសីតុណ្ហភាពត្រជាក់ខ្លាំង និងជើងព្រិល ខណៈប្រជាជននៅរដ្ឋកាលីហ្វ័រញ៉ាខាងជើងមួយចំនួនដែលមិនបានត្រៀមខ្លួន ឥឡូវនេះកំពុងអំពាវនាវរកជំនួយពីក្រុមជួយសង្គ្រោះជាបន្ទាន់។

ផ្ទះ និងអាជីវកម្មរបស់ជនជាតិអាមេរិកជិត១លាននាក់ត្រូវទុកចោលដោយគ្មានថាមពល បន្ទាប់ពីព្យុះដ៏ធំបានបោកបក់ពាសពេញសហរដ្ឋអាមេរិកនិងឆក់យកជីវិតមនុស្ស ១០នាក់ នៅពេលដែលវាបានហក់ឡើងពេញរដ្ឋភាគខាងត្បូង និងកណ្តាលភាគខាងលិច គ្របដណ្តប់ភាគឦសាន ជាមួយនឹងព្រិលជាច្រើនហ្វីតនៅកន្លែងជាច្រើន។
នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង អ្នកស្រុកនៃតំបន់រមណីយដ្ឋានពេញនិយមដូចជា San Bernardino, Lake Arrowhead និង Big Bear Mountain បន្តតស៊ូដើម្បីជីកខ្លួនឯង បន្ទាប់ពីមានព្យុះទឹកកកបានទម្លាក់ព្រិលរហូតដល់ដប់ហ្វីតលើពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ប្រជាជនកាលីហ្វ័រញ៉ាមួយចំនួនធំ បច្ចុប្បន្ននៅតែជាប់នៅក្នុងផ្ទះ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់បានបញ្ចាក់។

លោក Shannon Dicus ស្នងការក្រុង San Bernardino បាននិយាយថា “យើងនឹងជីកផ្លូវ ដើម្បីទៅរកអ្នក”
ដោយលោកបានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពរបស់អ្នកស្រុក ព្រមទាំងចូលរួមជាមួយអ្នកស្ម័គ្រចិត្ត រួមទាំងក្រុមអ្នកបើកយន្តហោះដែលមានឈ្មោះថា CalDART ជួយចែកចាយការផ្គត់ផ្គង់ដល់អ្នកដែលត្រូវការជំនួយជាបន្ទាន់។
បើយោងតាម PowerOutage.us បញ្ចាក់ថាគិតត្រឹមម៉ោង ៣:០០រសៀលម៉ោងក្នុងស្រុក មនុស្សជាង ៨,០០០នាក់គ្មានថាមពលនៅក្នុងស្រុក Nevada ក្នុងរដ្ឋកាលីហ្វ័រញ៉ា មនុស្សប្រហែល ៣៥៦ នាក់ក៏គ្មានថាមពលនៅក្នុងស្រុក Sierra ដែរ ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជើងហោះហើរជាង ១ពាន់ នៅអាមេរិក ត្រូវជាប់គាំង ដោយសារព្យុះព្រិលដ៏ធំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


