ព័ត៌មានអន្ដរជាតិ
ចិន គ្រោងផលិតគ្រាប់ធញ្ញជាតិឲ្យបាន ៦៥០ តោនសម្រាប់ឆ្នាំ ២០២៣ នេះ
ចិនបានព្យាករណ៍ពីទិន្នផលគ្រាប់ធញ្ញជាតិរបស់ខ្លួននៅឆ្នាំ ២០២៣ នឹងមានចំនួន ៦៥០ លានតោន ពោលដូចគ្នានឹងឆ្នាំ ២០២២ ហើយនឹងក្លាយជាឆ្នាំទី ៩ សម្រាប់ស្តង់ដារទិន្នផលគ្រាប់ធញ្ញជាតិដែលត្រូវបានបំពេញ ចាប់តាំងពីឆ្នាំ ២០១៥ មក ។

លោក Jiao Shanwei និពន្ធនាយកនៃគេហទំព័រព័ត៌មានឧស្សាហកម្ម cngrain.com បានប្រាប់ Global Times ថា គោលដៅទិន្នផលគ្រាប់ធញ្ញជាតិដែលត្រូវបានប្រកាសនេះ គឺផ្អែកលើបទពិសោធន៍កាលពីឆ្នាំមុន ដែលអាចបំពេញតម្រូវការក្នុងស្រុក ។
គោលដៅទិន្នផលគ្រាប់ធញ្ញជាតិ រួមជាមួយនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សេងទៀត ត្រូវបានបង្ហាញដោយលោកនាយករដ្ឋមន្ត្រី Li Keqiang នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ក្នុងអំឡុងពេលសម័យប្រជុំដំបូងនៃសភាប្រជាជនជាតិលើកទី ១៤ កាលពីថ្ងៃអាទិត្យ ។

កាលពីឆ្នាំ ២០២២ ទិន្នផលគ្រាប់ធញ្ញជាតិសរុបរបស់ចិន បានឈានដល់ ៦៨៥ លានតោន ដោយកើនឡើងចំនួន ៣.៧ លានតោន ច្រើនជាងឆ្នាំ ២០២១ ទោះបីជាមានរោគរាតត្បាតកូវីដ ១៩ ក៏ដោយ ។
ដោយឡែក ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ចិនបានរក្សាស្ថិរភាព និងបង្កើនផ្ទៃដីដាំដុះ ដោយបានបន្ថែមផ្ទៃដីដាំដុះស្តង់ដារខ្ពស់ចំនួន ៣០.៤ លានហិកតា ខណៈអត្រានៃយន្តការក្នុងការភ្ជួររាស់ ដាំ និងប្រមូលផលបានកើនឡើងពី ៦៧ ភាគរយដល់ ៧៣ ភាគរយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Global Time
ចុចអាន ៖ ចិន បង្កើនកញ្ចប់ថវិកាយោធា ចំពេលមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


