ព័ត៌មានអន្ដរជាតិ
តុលាការឥណ្ឌូណេស៊ី កាត់ទោសមន្ត្រីបាល់ទាត់ម្នាក់ ពាក់ព័ន្ធការរត់ជាន់គ្នាក្នុងកីឡដ្ឋាន
តុលាការឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា បានរកឃើញថា មន្ត្រីបាល់ទាត់ជាន់ខ្ពស់ម្នាក់ មានពិរុទ្ធ ពីបទធ្វេសប្រហែសចំពោះតួនាទីរបស់គាត់ ដែលបណ្តាលឲ្យមនុស្សចំនួន១៣៥នាក់ស្លាប់ ក្នុងអំឡុងពេលមនុស្សរត់ជាន់គ្នា ក្នុងការប្រកួតមួយនៅខេត្ត East Java កាលពីឆ្នាំមុន ដែលហេតុការណ៍នោះ បានក្លាយជាគ្រោះមហន្តរាយដ៏អាក្រក់មួយ នៅក្នុងប្រវត្តិសាស្ត្រកីឡា។

ចៅក្រមបានកាត់ទោសលោក Abdul Haris ប្រធានគណៈកម្មាធិការរៀបចំក្លិបបាល់ទាត់ Arema FC ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ ដែលនេះជាការកាត់ទោសឲ្យជាប់ពន្ធនាគារលើកដំបូង ទាក់ទងនឹងសោកនាដកម្មនោះ។
លោក Haris ត្រូវបានគេរកឃើញថា ជាអ្នកទទួលខុសត្រូវចំពោះការលក់សំបុត្រច្រើនពេកពោលគឺលើសកម្រិតអតិបរមារបស់កីឡដ្ឋាន។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុម Arema FC រត់ចូលទីលានប្រកួត បន្ទាប់ពីចាញ់គូប្រជែង Persebaya Surabaya កាលពីថ្ងៃទី០១ខែតុលាឆ្នាំ២០២២ ដែលបង្កឲ្យមានការរត់ជាន់គ្នា ពេលមនុស្សរត់សំដៅទៅច្រកចេញ។

ការស៊ើបអង្កេតកាលពីឆ្នាំមុនបានសន្និដ្ឋានថា ឧស្ម័នបង្ហូរទឹកភ្នែកគឺជាមូលហេតុចម្បងបង្កឲ្យមានការស្លាប់។ វិធានការគ្រប់គ្រងហ្វូងមនុស្សបែបនេះ គឺត្រូវបានហាមឃាត់ដោយ FIFA៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ឥណ្ឌូណេស៊ី ចោទប្រកាន់មនុស្ស ៦នាក់ ពាក់ព័ន្ធហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


