ព័ត៌មានអន្ដរជាតិ
អាមេរិក កែកុនយន្តហោះដឹកប្រធានាធិបតី Air Force One
Air Force One គឺជាយន្តហោះបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងការពារយ៉ាងសម្ងាត់សម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Joe Biden បានសម្រេចកែកុនយន្តហោះខ្នាតយក្សមួយនេះ ទៅជា Air Force One ជំនាន់ថ្មី ។
ប៉ុន្តែទោះជាយ៉ាងណា វាមិនមែនជាការផ្លាស់ប្ដូរទាំងស្រុងពីម៉ូដែលចាស់នោះទេ ពោលវាគ្រាន់តែខុសគ្នាពីម៉ូដែលមុនតែប៉ុន្មានកន្លែងប៉ុណ្ណោះ ហើយចំណុចដែលត្រូវកែកុននោះរួមមាន៖
- ផ្នែកខាងក្រោមយន្តហោះដែលមានពណ៌ខៀវខ្ចី នឹងត្រូវលាបពណ៌ខៀវចាស់ជំនួសវិញ
- ម៉ាស៊ីនយន្តហោះក៏នឹងប្រើពណ៌ខៀវចាស់ផងដែរ ដែលបានប្រើរួចហើយនៅក្នុងតំបន់កាប៊ីនយន្តហោះ
- ផ្នែកដែកប៉ូលានៅខាងក្រោមយន្តហោះ ត្រូវបានដកចេញ និងជំនួសដោយលោហធាតុអាលុយមីញ៉ូម ព្រោះវាការពារភាពច្រែះ
ទន្ទឹមនោះ ការកែកុននេះក៏នឹងត្រូវបានអាប់ដេតបន្តិចបន្តួចផងដែរ ទៅតាមតួរបស់យន្តហោះថ្មីប្រភេទ Boeing 747-8i ដែលមានទំហំធំជាងយន្តហោះចាស់ ។
គួរបញ្ជាក់ថា ដំបូងឡើយ យន្តហោះ Air Force One គឺមានពណ៌ក្រហម ស និងខៀវខ្ចី ខណៈបន្ទាប់ពីការកែកុនថ្មីនេះហើយ យន្តហោះខ្នាតយក្សមួយនេះនឹងអាចចាប់ផ្ដើមប្រតិបត្តិការលើកទី ១ របស់ខ្លួននៅឆ្នាំ ២០២៧ ខណៈលើកទី ២ គឺនៅឆ្នាំ ២០២៨ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


