ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអាមេរិក ចោទដាក់គ្នា ជុំវិញហេតុការណ៍ធ្លាក់យន្តហោះ នៅសមុទ្រខ្មៅ
យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសអាមេរិក បានធ្លាក់កាលពីថ្ងៃអង្គារទី១៤ខែមីនា នៅសមុទ្រខ្មៅ បន្ទាប់ពីអ្វីដែលទីបញ្ជាការអឺរ៉ុប (EUCOM) របស់ខ្លួនពណ៌នាថាជា “ការស្ទាក់ចាប់ដែលមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ដោយយន្តហោះរុស្ស៊ីចំនួន២គ្រឿង។

EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វេទិកាចារកម្ម ឃ្លាំមើល និងឈ្លបយកការណ៍ កំពុងធ្វើឡើងក្នុងដែនអាកាសអន្តរជាតិ នៅពេលយន្តហោះ ហោះជិតគ្នា។ យន្តហោះចម្បាំង Su-27 មួយគ្រឿង បានវាយប្រហារស្លាបចក្ររបស់យន្តហោះគ្មានមនុស្សបើក MQ-9 ដូច្នេះហើយ ប្រតិបត្តិករបានសម្រេចចិត្តបញ្ជាយន្តហោះឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ។
យោធាអាមេរិក ត្អូញត្អែរថា “ជាច្រើនដងមុនការប៉ះទង្គិចគ្នា យន្តហោះ Su-27 បានចាក់សាំងហើយហោះនៅពីមុខ MQ-9 ក្នុងលក្ខណៈដែលមិនប្រុងប្រយ័ត្ន និងគ្មានវិជ្ជាជីវៈទាល់តែសោះ។ យោធាអាមេរិក ថែមទាំងចោទប្រកាន់ រុស្ស៊ីទៀតថា “ខ្វះសមត្ថភាព”។

ស្របពេលជាមួយគ្នានោះ EUCOM បានគូសបញ្ជាក់ថា ជាប្រចាំសហរដ្ឋអាមេរិក បានប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកនៅក្នុងដែនអាកាសអន្តរជាតិ ដើម្បីពង្រឹងការការពារ និងសន្តិសុខអឺរ៉ុបរួម ហើយគាំទ្រសម្ព័ន្ធមិត្ត ដៃគូ និងគោលដៅជាតិរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី បានចេញមុខបដិសេធការអះអាងរបស់យោធាអាមេរិក។
ក្រសួងនិយាយថា យន្តហោះគ្មានមនុស្សបើក កំពុងហោះហើរឆ្ពោះទៅព្រំដែនរុស្ស៊ីដោយគ្មានឧបករណ៍បញ្ជូនសកម្ម ជាការរំលោភយ៉ាងច្បាស់លើតំបន់ហាមឃាត់ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រតិបត្តិការយោធាពិសេស។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃការធ្វើសមយុទ្ធយ៉ាងមុតស្រួច យន្តហោះគ្មានមនុស្សបើក MQ-9 បានធ្វើការហោះហើរដែលមិនអាចគ្រប់គ្រងបាន វង្វេងរយៈកម្ពស់ និងបុកជាមួយផ្ទៃទឹក។ យោធារុស្ស៊ី មិនបានប្រើប្រាស់អាវុធឬផ្តាច់ទំនាក់ទំនងជាមួយយន្តហោះគ្មានមនុស្សរបស់អាមេរិកឡើយ ហើយបានត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាព”។
គួរបញ្ជាក់ថា ហេតុការណ៍រវាងយន្តហោះនៃប្រទេសទាំងពីរ បានកើតឡើងនៅម៉ោង ៧:០៣ នាទីព្រឹក (ម៉ោងនៅអាមេរិក)៕
ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


