ព័ត៌មានអន្ដរជាតិ
អាមេរិក ប្តេជ្ញាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរ
យោងតាមការអះអាងពីមេបញ្ជាការយោធាជាន់ខ្ពស់មួយរូប, រដ្ឋាភិបាលអាមេរិកនឹងបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយសន្យាថា នឹងពង្រឹងឃ្លាំងអាវុធរបស់អាមេរិកនៅលើដី លើអាកាស និងនៅសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់ កូរ៉េខាងជើង។

ថ្លែងនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា លោកឧត្តមសេនីយ៍ Anthony Cotton នៃកងទ័ពអាកាស បាននិយាយអំពីតម្រូវការក្នុងការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង និងរដ្ឋជាគូប្រជែងដទៃទៀត។
លោកនិយាយថា “កូរ៉េខាងជើង បានធ្វើការបាញ់មីស៊ីលក្នុងកម្រិតមិនធ្លាប់មានពីមុនមកកាលពីឆ្នាំ២០២២ ហើយមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប្រភេទថ្មីរបស់ខ្លួនឈ្មោះ KN-28 បានគូសបញ្ជាក់ថា បញ្ហាប្រឈមផ្នែកសន្តិសុខនៅតែបន្តកើនឡើង។ ដើម្បីធានាបាននូវសមត្ថភាពរបស់យើងក្នុងការបម្រើជាមូលដ្ឋានគ្រឹះនៃការទប់ស្កាត់ យើងកំពុងពង្រឹងនូវរាល់ជើងព្រួលនុយក្លេអ៊ែរ និងប្រព័ន្ធគ្រប់គ្រងទីបញ្ជាការ និងទំនាក់ទំនងនុយក្លេអ៊ែរ”។

គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំងកាលពីឆ្នាំមុន ដោយកូរ៉េខាងជើង បានធ្វើតេស្ដអាវុធក្នុងចំនួនកំណត់ត្រា ចំពេលមានភាពវឹកវរនៃសមយុទ្ធសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
សកម្មភាពយោធាបានបន្តចូលដល់ឆ្នាំ២០២៣ ដោយទីក្រុងព្យុងយ៉ាង នៅតែបាញ់មីស៊ីល ខណៈទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅតែបន្តធ្វើសមយុទ្ធជាច្រើនលើកច្រើនសា រួមទាំងសមយុទ្ធនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ប្រកាសបង្កើនការចំណាយយោធា ធំបំផុតក្នុងប្រវត្តិសាស្រ្ត
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


