ព័ត៌មានអន្ដរជាតិ
លោក បៃដិន ឲ្យដាក់ពិន័យមេធនាគារដែលធ្វើឲ្យក្ស័យធនដួលរលំ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយថា មេដឹកនាំរបស់ធនាគារដែលដួលរលំ ដោយសារតែការគ្រប់គ្រងមិនត្រូវស្ដង់ដារ និងទទួលយកអតិថិជនទាំងមានហានិភ័យ គួរតែប្រឈមមុខនឹងការដាក់ពិន័យ និងបម្រាមមិនឲ្យធ្វើការនៅក្នុងឧស្សាហ៍កម្មនេះទៀត ។

ទន្ទឹមនោះលោក បៃដិន ក៏បានអំពាវនាវឲ្យសភាសម្រួលដល់និយតករដើម្បី “ទាមទារសំណង” ពីមេដឹកនាំនៅឯធនាគារដែលក្ស័យធន ដោយក្នុងនោះរាប់បញ្ចូលទាំងប្រាក់ចំណេញពីការលក់ភាគហ៊ុនផងដែរ ។
ការលើកឡើងរបស់លោក បៃដិន បានកើតឡើង បន្ទាប់ពីធនាគារចំនួន ២ របស់អាមេរិក ដូចជា ធនាគារ Silicon Valley និងធនាគារ Signature Bank បានប្រកាសក្ស័យធន បន្ទាប់ពីអតិថិជននាំគ្នាសម្រុកដកលុយចេញពីធនាគារ ដោយសារតែវិបត្តិសេដ្ឋកិច្ច ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក ចូ បៃដិន ក៏បានចេញមកជួយសង្គ្រោះដល់អ្នកបញ្ញើក្នុងធនាគារទាំងនោះផងដែរ ខណៈកាលពីពេលថ្មីៗនេះ មេដឹកនាំធនាគារធំៗចំនួន ១១ ផ្សេងទៀតរួមទាំងក្រុមហ៊ុនហិរញ្ញវត្ថុ JP Morgan Chase និងធនាគារ Bank of America ព្រមព្រៀងគ្នាដាក់ប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះវិបត្តិមួយនេះ ។
គួរបញ្ជាក់ថា ធនាគារ Silicon Valley ដែលជាធនាគារធំលំដាប់ទី ១៦ នៅអាមេរិកបានប្រកាសបិទទ្វារក្ស័យធនកាលពីថ្ងៃទី១០ មីនា ខណៈ ២ ថ្ងៃក្រោយមក ធនាគារអាមេរិកមួយទៀតឈ្មោះ Signature Bank ក៏ប្រកាសដួលរលំដូចគ្នា ដែលជាការបរាជ័យដ៏ធំបំផុតមួយក្នុងវិស័យធនាគារអាមេរិក ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


