ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីម៉ិកស៊ិក ស្តីបន្តោសគ្រួសារអាមេរិក ដែលបណ្តាលឱ្យកូនៗប្រើថ្នាំ Fentanyl ជ្រុល
ប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador និយាយថា ក្មេងៗនៅអាមេរិក ភាគច្រើនខ្វះភាពកក់ក្តៅទទួលបានពីគ្រួសារបណ្តាលឱ្យពួកគេបានប្រើប្រាស់ថ្នាំ fentanyl ហួសកម្រិត។

លោកបានអះអាងថា គ្រួសារអាមេរិក មិនសូវជាខ្វាយខ្វល់ជាមួយកូនៗឡើយ ដោយតម្លៃនៅក្នុងគ្រួសារ ត្រូវបានបែកបាក់គ្នា លែងលះប្តីប្រពន្ធ ខ្វះភាពជាបងប្អូន ទើបបណ្តាលឱ្យមានវិបត្តិនេះកើតឡើង។ ដោយខុសពីម៉ិកសិក លោក Obrador បញ្ជាក់ ប្រជាជនម៉ិកសិក មានភាពស្និតស្នាលជាមួយកូនៗនៅក្នុងគ្រួសារ ទើបមិនបណ្តាលឱ្យមានការប្រើប្រាស់ fentanyl ជ្រុល។
ពាក់ព័ន្ធជាមួយថ្នាំ Fentanyl, អាមេរិកថា ភាគច្រើនជាថ្នាំក្លែងក្លាយ ដែលត្រូវបានផលិតនៅក្នុងមន្ទីរពិសោធន៍សម្ងាត់នៅក្នុងម៉ិកសិក។ ជាមួយស្ថិតិថ្មី អ្នកជំនាញអាមេរិក បានបន្ទោសក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកចំពោះការជួញដូរថ្នាំអាភៀនសំយោគធ្វើឱ្យស្លាប់មនុស្សជាង ៧ម៉ឺននាក់ ក្នុងមួយឆ្នាំៗនៅអាមេរិក។

សូមបញ្ជាក់ថា Fentanyl គឺជាថ្នាំអាភៀនសំយោគដ៏ខ្លាំងក្លាដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសម្រាប់ប្រើជាថ្នាំស្ពឹកបំបាត់ការឈឺចាប់។ វាមានកម្លាំងខ្លាំងជាង morphine ប្រហែល ១០០ ដង និងខ្លាំងជាងហេរ៉ូអ៊ីន ៥០ដងឯណោះ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន៖ នៅសុខៗ លោក ត្រាំ ប្រកាសថា គាត់នឹងត្រូវចាប់ខ្លួន ដោយសារហេតុផលតែមួយគត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


