ព័ត៌មានអន្ដរជាតិ
បុរសម៉ិកស៊ិក បើកឡានបុក យន្តហោះ
បុរសម្នាក់ បានបុកឡានដឹកទំនិញ បុកយន្តហោះដឹកអ្នកដំណើរនៅឯអាកាសយានដ្ឋានមួយ នាភាគខាងលិចប្រទេសម៉ិកស៊ិកកាលពីចុងសប្តាហ៍។

វីដេអូមិននឹកស្មានដល់នេះ បានបង្ហាញឲ្យឃើញឡានដឹកទំនិញ បើកទៅបុកកន្ទុយយន្តហោះ Viva Aerobus ដែលកំពុងចត ទាំងមានអ្នកដំណើរពេញយន្តហោះ។
យន្តហោះនេះ គ្រោងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Guadalajara ឆ្ពោះទៅកាន់ទីក្រុង Los Angeles ប៉ុន្តែអ្នកដំណើរទាំងអស់ត្រូវចុះវិញ ដោយសារកន្ទុយយន្តហោះត្រូវធ្លុះក្រោយឡានបុក។
ក្រោយមក ក្រុមហ៊ុន Viva Aerobus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកបររូបនោះ កំពុងបើកឡានដឹកម្ហូបអាហារ យកទៅឲ្យអ្នកដំណើរក្នុងយន្តហោះមួយគ្រឿងផ្សេងទៀតដែលស្ថិតនៅជិតនោះ ប៉ុន្តែអ្នកបើកឡានស្រាប់តែសន្លប់ភ្លាមៗដោយមិនដឹងមូលហេតុ។

យ៉ាងណាក្តី បុគ្គលិកក្នុងយន្តហោះ Viva Aerobus អាចនាំអ្នកដំណើរទាំងអស់ចេញដោយសុវត្ថិភាព ហើយមិនមានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់រងរបួសនោះទេ។
ស្ថានភាពរបួសរបស់អ្នកឡាន ក៏មិនត្រូវបានគេបញ្ជាក់ដែរ៕


សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


