ព័ត៌មានអន្ដរជាតិ
ចូលណាតូមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែនាយករដ្ឋមន្ត្រីហ្វាំងឡង់ លាលែងពីតំណែង (មានវីដេអូ)
ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Sanna Marin ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះ ក្លាយជាសមាជិកទី៣១របស់អង្គការណាតូ។

លោកស្រី Marin បានដាក់សំណើចុះចេញពីតំណែង អំឡុងពេលជួបជាមួយលោក Niinisto នៅឯវិមានប្រធានាធិបតី Mantyniemi ក្នុងទីក្រុង ហែលស៊ីនគី កាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា។
យោងតាមសេចក្តីថ្លែងការណ៍, លោកប្រធានាធិបតីបានស្នើឲ្យលោកស្រី បន្តក្នុងតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះសិន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
ការលាលែងពីតំណែងរបស់លោកស្រី Marin កើតឡើង បន្ទាប់ពីគណបក្សសង្គមប្រជាធិបតេយ្យ (SDP) របស់លោកស្រី បរាជ័យនៅក្នុងការបោះឆ្នោតសភាកាលពីចុងសប្តាហ៍មុន។ SPD ជាប់លេខ៣ ដោយទទួលបាន៤៣អាសនៈក្នុងចំណោម ២០០អាសនៈ នៅក្នុងសភានីតិបញ្ញត្តិហ្វាំងឡង់។

មេដឹកនាំគណបក្សសម្ព័ន្ធជាតិស្តាំនិយម លោក Petteri Orpo នឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មី ហើយទំនងជាចាប់ផ្តើមកិច្ចពិភាក្សាលើការបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាកោះប្រជុំនៅថ្ងៃទី១៤ខែមេសា។
គួរបញ្ជាក់ថា លោកស្រី Marin បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៩ នៅអាយុ៣៤ឆ្នាំដោយធ្វើឲ្យលោកស្រី ក្លាយជាមនុស្សក្មេងបំផុតក្នុងប្រវត្តិសាស្ត្រហ្វាំងឡង់ ដែលដឹកនាំរដ្ឋាភិបាល។
ក្នុងអំឡុងពេលកាន់តំណែងរបស់លោកស្រី ប្រទេសហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ ដោយលើកឡើងពីក្តីព្រួយបារម្ភជុំវិញជម្លោះនៅអ៊ុយក្រែន។ ហ្វាំងឡង់ ត្រូវបានទទួលយកជាផ្លូវការចូលទៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី០៤ខែមេសា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ហ្វាំងឡង់ ធ្វើឲ្យមាត់ទ្វារព្រំដែន ណាតូ និងរុស្ស៊ី កាន់តែរីកធំទ្វេដង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


