KPT+
មូលហេតុពិតដែលទីក្រុងហាមឃាត់នៅ ចិន មានសត្វក្អែកជាច្រើនរស់នៅ
ក្អែកគឺជាសត្វដែលទាក់ទងនឹងសំណាងអាក្រក់ និងការស្លាប់។ ដូច្នេះហើយ ការលេចឡើងនៃសត្វក្អែកក្នុងចំនួនដ៏ច្រើននៅក្នុងទីក្រុងហាមឃាត់ (Forbidden City) នៅប្រទេសចិន តែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងចម្លែកៗជាច្រើន។
ចំពោះអ្នកដែលបានទៅទស្សនាទីក្រុងហាមឃាត់ មិនបានដឹងថាមានក្អែកនៅក្នុងវាំងជាញឹកញាប់។ សត្វស្លាបនេះមានពណ៌ខ្មៅ ជាសត្វដែលមិនមានសំណាងក្នុងក្រសែភ្នែកមនុស្សជាច្រើន ព្រោះវាច្រើនតែជាប់ទាក់ទងនឹងការស្លាប់។ អត្ថិភាពនៃសត្វក្អែកបន្ថែមទៅលើអាថ៌កំបាំងនៃទីក្រុងហាមឃាត់ ដែលជាវិមានមួយដែលបានស៊ូទ្រាំនឹងព្យុះបង្ហូរឈាមរាប់រយឆ្នាំ។

តាមពិតទៅ សត្វក្អែកពីរបីក្បាលដែលដើរជុំវិញទីក្រុងនេះ គឺគ្រាន់តែជាអ្នកធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ ផ្ទះពិតរបស់ពួកវាគឺជាដើមឈើធំៗជុំវិញវាំង ដូចជាផ្លូវ Nam Ha ឬ Chang’an Avenue។ ទោះជាយ៉ាងណាក៏ដោយ កាលរាជវង្ស Qing សត្វក្អែកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងមិនអាចបំបែកបានជាមួយទីក្រុងហាមឃាត់ វាជាសញ្ញាល្អនៃគ្រួសាររាជវង្សឈីង ។ ដើម្បីពន្យល់ពីមូលហេតុដែលទីក្រុងហាមឃាត់មានសត្វក្អែកច្រើនយ៉ាងនេះ ចាំបាច់ត្រូវគូសបញ្ជាក់ជាដំបូងថា នៅក្នុងប្រទេសចិនបុរាណ បក្សីនេះមិនមែនជាប្រផ្នូលអាក្រក់នោះទេ។ ដូច្នេះហើយ បានជាគ្មានសត្វក្អែកមកប្រមូលផ្តុំគ្នានៅទីក្រុងហាមឃាត់នោះទេ ព្រោះកន្លែងនេះមានមនុស្សស្លាប់ច្រើន ឬបណ្តាសាគួរឲ្យខ្លាច។
ក្នុងរាជវង្សឈីង ពេលត្រូវសត្រូវដេញតាម ថាញ់ថៃនូហាជី ធ្វើពុតជាស្លាប់។ នេះបានទាក់ទាញសត្វក្អែកមួយចំនួនធំឲ្យហើរចុះមកលើគាត់។ ដោយសារតែសត្វក្អែកគឺជាសត្វស្លាប ដោយឃើញទិដ្ឋភាពនោះ ពួកវាគិតថា នូហាជីបានស្លាប់ហើយ ដូច្នេះពួកគេក៏ចាកចេញទៅ។ តាំងពីពេលនោះមក ក្អែកត្រូវបានបុព្វបុរស ឈីងចាត់ទុកថាជាសត្វស្លាបដ៏ពិសិដ្ឋនាំសំណាង។ ហេតុដូច្នេះហើយបានជានៅពេលនេះ ព្រះចៅអធិរាជបានបញ្ជាមិនឲ្យចាប់សត្វក្អែកឡើយ។ អធិរាជឈីងក៏បានសង់សសរសេឡេស្ទាលនៅក្នុងទីក្រុងហាមឃាត់ ដោយដាក់អាហារនៅលើវាដើម្បីចិញ្ចឹមក្អែក។ យូរ ៗទៅចំនួនសត្វក្អែកដែលប្រមូលផ្តុំនៅទីនេះគឺមានទំហំធំ ហើយបានក្លាយជាបក្សីដ៏ល្អមួយនៅក្នុងបេះដូងនៃរាជវង្សម៉ាន់ថាញ់។
សព្វថ្ងៃនេះ នៅក្នុងទីក្រុងហាមឃាត់ នៅតែមានសត្វក្អែកជាច្រើន ដែលភាគច្រើនដោយសារតែនៅទីនេះមានដំបូលធំៗ ដែលសក្ដិសមសម្រាប់សត្វបក្សីស្នាក់នៅ។ ទីក្រុងហាមប្រាម ជាធម្មតាស្ងប់ស្ងាត់ គ្មានការរំខានពីមនុស្ស។ ក្នុងរដូវរងា សីតុណ្ហភាពនៅទីនេះគឺខ្ពស់គួរសម ដែលធ្វើឲ្យវាក្លាយជាកន្លែងពេញនិយមសម្រាប់សត្វក្អែករស់នៅ។
ទោះយ៉ាងណាក៏ដោយ ប៉េកាំងមិនមែនជាទីក្រុងតែមួយគត់ដែលមានសត្វក្អែកច្រើននោះទេ។ ទីក្រុងភាគខាងជើងជាច្រើនជុំវិញពិភពលោក ពីទីក្រុងឡុងដ៍ ទីក្រុងមូស្គូ ប្រទេសជប៉ុន សហរដ្ឋអាមេរិក ក៏បក្សីនេះដូចគ្នា សូម្បីតែប្រទេសសិង្ហបុរីនៅអាស៊ីអាគ្នេយ៍ក៏ត្រូវញាំញីដោយសត្វក្អែកដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិមានមួយនៅ ថៃ ល្បីថាខ្មោចលងសាហាវ ស្រាប់តែម្ចាស់ផ្ទះចេញមុខទម្លាយការពិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


