ព័ត៌មានអន្ដរជាតិ
អាមេរិក និងកូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសៅរ៍ទី៦ខែឧសភាថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ នៅខួបលើកទី៧០នៃសន្ធិសញ្ញាការពារជាតិរវាងប្រទេសទាំងពីរ។

សមយុទ្ធ ដែលនឹងត្រូវធ្វើឡើងចំនួនប្រាំដងចន្លោះពីថ្ងៃទី២៥ខែឧសភាដល់ថ្ងៃទី១៥ខែមិថុនា គឺនឹងក្លាយជាសមយុទ្ធទ្រង់ទ្រាយធំបំផុត ដែលរួមមានយន្តហោះចម្បាំងបំបាំងកាយ F-35A, ឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache, រថក្រោះ K2, គ្រាប់រ៉ុកកែត Chunmoo និងសព្វាវុធផ្សេងទៀត។ នេះបើតាមការបញ្ជាក់ពីក្រសួង។
នេះជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០១៧មក ហើយនឹងធ្វើឡើងនៅទីលានហ្វឹកហាត់ Seungjin Fire Training Field ក្នុងទីក្រុង Pocheon ភាគឦសានទីក្រុងសេអ៊ូល។

សមយុទ្ធយោធានេះនឹងប្រារព្ធខួបលើកទី៧០នៃសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើម៣ខែបន្ទាប់ពីបទឈប់បាញ់បញ្ចប់សង្គ្រាមកូរ៉េ នៅពេលប្រទេសទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទៅវិញទៅមកក្នុងខែតុលាឆ្នាំ១៩៥៣។
សមយុទ្ធនេះក៏ប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតយោធាកូរ៉េខាងត្បូងផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


