ព័ត៌មានអន្ដរជាតិ
មនុស្ស ២០ នាក់ រងរបួសធ្ងន់ ក្រោយបាក់ទោងវិលក្នុងសួនកម្សាន្តនៅ រុស្ស៊ី
យ៉ាងហោចណាស់មនុស្ស ២០ នាក់បានរងរបួស ក្នុងនោះមានកុមារប្រហែល ៨ នាក់ និង ២ នាក់មានស្ថានភាពធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ដ៏ធំបានកើតឡើងនៅសួនកម្សាន្តមួយកន្លែងនៅភាគខាងកើតទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ០៨ ខែឧសភា។

តាមរយៈឃ្លិបដែលថតពីពេលវេលាដ៏រន្ធត់នេះ បានបង្ហាញពីអ្នកទេសចរកំពុងភ្ជាប់ខ្លួនរបស់ពួកគេនៅលើទោងវិល ដែលកំពុងវិលជារង្វង់ក្នុងល្បឿនលឿន ភ្លាមៗនោះស្នូលកណ្តាលរបស់ទោងស្រាប់តែបាក់រលំចុះមកក្រោម ដោយបណ្តាលឲ្យអ្នកទេសចរដាច់ធ្លាក់ពីលើអាកាសមកដី។
យោងតាមកាសែត New York Post បានបញ្ចាក់ថា កន្លែងជិះទោងបានដំណើរការប្រហែល ១៧ឆ្នាំហើយ និងជាកន្លែងជិះដ៏ពេញនិយមបំផុតមួយជាមួយអ្នកទេសចរ ស្របពេលដែលខាងនាយកសួនកម្សាន្តក៏បញ្ជាក់ថា នៅមុនពេលកើតហេតុ គ្រប់អ្នកជិះសុទ្ធតែបានធ្វើតេស្តសុវត្ថិភាព ហើយអ្នកលេងទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋ។
ទោះយ៉ាងណាក៏ដោយ មន្ត្រីក្នុងតំបន់បាននិយាយ អ្វីដែលបានកើតឡើងគឺមិនអាចទទួលយកបាន ហើយសុខភាពសាធារណៈ និងសុវត្ថិភាពគឺមានសារៈសំខាន់បំផុត។ អាជ្ញាធរបានបើកការស៊ើបអង្កេតរកមូលហេតុនិងអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ “យើងនៅមិនទាន់ដឹងថាអ្វីដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះទេ។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវចំពោះសុវត្ថិភាពនៃការជិះនោះប្រាកដជាត្រូវទទួលទោស”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


