ព័ត៌មានអន្ដរជាតិ
លោក ស៊ី ថា ចិន ត្រូវតែត្រៀមខ្លួន សម្រាប់ករណីអាក្រក់បំផុតណាមួយ ដែលនឹងកើតឡើង
លោកប្រធានាធិបតី ស៊ី ជីនពីង បានព្រមានថា ប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសន្តិសុខជាតិដ៏លំបាក និងស្មុគស្មាញ ហើយត្រូវតែត្រៀមខ្លួនសម្រាប់ករណីដ៏អាក្រក់បំផុត ដោយការបង្កើនសមត្ថភាពរបស់ខ្លួន ទប់ទល់នឹងការគំរាមកំហែងខាងក្នុង និងពីខាងក្រៅ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលបាននិយាយក្នុងកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខនៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធទី៣១ខែឧសភាថា “យើងត្រូវតែត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់ និងធ្ងន់ធ្ងរ ហើយត្រៀមខ្លួនដើម្បីទប់ទល់នឹងការសាកល្បងដ៏ធំនៃខ្យល់បក់ខ្លាំង ទឹករលកធំៗ និងសូម្បីតែព្យុះដ៏គ្រោះថ្នាក់។ លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីធ្វើទំនើបកម្មស្ថាបត្យកម្មសន្តិសុខរបស់ប្រទេស និង ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ និងដោះស្រាយបញ្ហាជាក់ស្តែង”។
ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី បានជំរុញឲ្យប្រធានសន្តិសុខរបស់គាត់ បង្កើតទំនុកចិត្តលើខ្លួនឯង, ធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលនៃប្រតិបត្តិការរបស់ពួកគេ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀត។ លោកថែមទាំងបានអំពាវនាវ ឲ្យពង្រឹងការត្រួតពិនិត្យតាមពេលវេលាជាក់ស្តែង ចំពោះការគំរាមកំហែងផ្នែកសុវត្ថិភាព ប្រព័ន្ធព្រមានជាមុន និងការកែលម្អទិន្នន័យកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
លោក ស៊ី បានធ្វើអត្ថាធិប្បាយបែបនេះ ទៅកាន់គណៈកម្មការសន្តិសុខជាតិ ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយសហរដ្ឋអាមេរិក។

ក្នុងសប្តាហ៍នេះ ក្រុងប៉េកាំង បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ នៅពេលដែលថ្នាក់ដឹកនាំទាំងពីរ ចូលរួមសន្និសីទសន្តិសុខនៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ដោយទាមទារឲ្យមន្ត្រីអាមេរិក ត្រូវគោរពអធិបតេយ្យ និងកង្វល់សន្តិសុខរបស់ចិនជាមុនសិន។
ប្រទេសចិន បានកាត់ផ្តាច់ទំនាក់ទំនងផ្នែកការពារជាតិ និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីខែសីហាឆ្នាំមុន ជុំវិញការចោទប្រកាន់ថា មន្ត្រីអាមេរិកបានជ្រៀតជ្រែកបញ្ហាតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃពុធបានទាមទារឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការហោះហើរយន្តហោះចារកម្មលើសមុទ្រចិនខាងត្បូង ដោយហៅជើងហោះហើរទាំងនោះថាជា “ការបង្កហេតុដ៏គ្រោះថ្នាក់”។
សេចក្តីថ្លែងការណ៍របស់លោកស្រី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានចោទប្រកាន់អ្នកបើកយន្តហោះចិនម្នាក់ថា បើកយន្តហោះចម្បាំង កាត់មុខយន្តហោះឈ្លបយកការណ៍របស់អាមេរិកនៅក្នុងដែនអាកាសអន្តរជាតិ លើសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ស៊ី បង្ហាញផែនការអភិវឌ្ឍដ៏ធំ ជាមួយសម្ព័ន្ធមិត្តអាស៊ីកណ្តាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


