ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ អង់គ្លេស កំពុងធ្វើសង្គ្រាមជាមួយ រុស្ស៊ី
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកចក្រភពអង់គ្លេសថា កំពុងធ្វើសង្គ្រាមទាំងមិនប្រកាស ប្រឆាំងនឹងប្រទេសរុស្ស៊ី។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានចូលរួមរំលែកទុក្ខចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ លើក្រុងមូស្គូកាលពីដើមសប្តាហ៍នេះ។
នៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃពុធទី៣១ខែឧសភា លោក Medvedev បានចោទប្រកាន់ទីក្រុងឡុងដ៍ថា ជា “សត្រូវអស់កល្បរបស់ទីក្រុងមូស្គូ”។ អតីតមេដឹកនាំ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីរូបនេះ បានអះអាងថា ផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ និងហ្សឺណែវ ផងដែរនោះ, អង់គ្លេស ក៏អាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើសង្រ្គាមដែរ។
អតីតប្រធានាធិបតីរូបនេះ អះអាងថា តាមរយៈការផ្តល់អាវុធ និងការហ្វឹកហ្វឺនដល់អ៊ុយក្រែន, ចក្រភពអង់គ្លេស កំពុងដឹកនាំសង្រ្គាមដែលមិនបានប្រកាសប្រឆាំងនឹងរុស្ស៊ី។ លោកបន្ថែមថា នេះអាចមានផលប៉ះពាល់ដោយផ្ទាល់ដល់មន្ត្រីសាធារណៈ នៅក្នុងចក្រភពអង់គ្លេស។
ទន្ទឹមនោះ ការបង្ហោះលើ Twitter របស់លោក Medvedev ក៏បានកើតឡើង ដោយសារតែរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក James Cleverly បាននិយាយថា អ៊ុយក្រែនមានសិទ្ធិប្រើកម្លាំងហួសពីព្រំដែនរបស់ខ្លួន ដើម្បីបំផ្លាញសមត្ថភាពរបស់រុស្ស៊ី។
លោក Cleverly អះអាងទៀតថា ការវាយប្រហារគោលដៅយោធាស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី គឺជាផ្នែកដែលអាចទទួលយកបាន នៃការការពារស្វ័យភាពរបស់អ៊ុយក្រែន។
យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះដ្រូន ចំនួនប្រាំបីគ្រឿង ត្រូវបានគេឃើញនៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ នៅក្នុងអ្វីដែលក្រុមមន្ត្រីពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” ដោយទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Medvedev ថា ៨០ ឆ្នាំមកនេះ រុស្ស៊ី ជួបពិភពសត្រូវគ្រប់បែបយ៉ាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


