Connect with us

ព័ត៌មានអន្ដរជាតិ

១១ប្រទេសក្នុងអង្គការណាតូ មិនគាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋជាសមាជិកណាតូជាង១០ ក្នុងចំណោម៣១ មិនចង់ឲ្យអ៊ុយក្រែនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ។ នេះបើតាមការបញ្ជាក់ពី លោក Igor Zhovkva អនុប្រធានការិយាល័យរបស់លោក Vladimir Zelensky។

លោក Igor Zhovkva (រូបថត៖ រដ្ឋាភិបាលអ៊ុយក្រែន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhovkva បានសរសេរនៅលើ Facebook កាលពីថ្ងៃអាទិត្យទី១១ខែមិថុនាថា ទីក្រុងកៀវ បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន២០ នៃការគាំទ្រសម្រាប់សមាជិកភាពរបស់ខ្លួនក្នុងអង្គការណាតូ។ នេះ​មាន​ន័យ​ថា បច្ចុប្បន្ន មានប្រទេស​ជា​សមាជិក​ចំនួន១១ បាន​បដិសេធ​គាំទ្រ​សំណើ​របស់​ទីក្រុង​កៀវ។

លោក Zhovkva បានបង្ហោះបែបនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Zelensky និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ចុះហត្ថលេខាលើឯកសារមួយក្នុងទីក្រុងកៀវ ដែលបង្ហាញពីការយល់ព្រមរបស់រដ្ឋាភិបាលទីក្រុងអូតាវ៉ា ឲ្យអ៊ុយក្រែនក្លាយជាផ្នែកនៃអង្គការណាតូ។

ក្នុងអំឡុងដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ លោក Trudeau បានប្រកាសផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌បន្ថែម ដល់ប្រទេសអ៊ុយក្រែន។

(រូបថត៖ Reuters)

លោក Trudeau និយាយថា ប្រទេសកាណាដា នឹងគាំទ្រអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយសន្យាផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក និងជំនួយមនុស្សធម៌ ៧.៥លានដុល្លារអាមេរិក។

ដោយឡែក កាលពីដើមសប្តាហ៍មុន បេសកជនអាមេរិកប្រចាំអង្គការណាតូ លោកស្រី Julianne Smith បានប្រាប់សារព័ត៌មាន Politico ថា “ការអញ្ជើញឲ្យអ៊ុយក្រែន ចូលរួមក្នុងអង្គការណាតូ គឺមិនទំនងទេ បើទីក្រុងកៀវ នៅតែមានជម្លោះជាមួយទីក្រុងមូស្គូ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Smith បានចង្អុលបង្ហាញថា ក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខនៅប្រទេសលីទុយអានី ប្លុកនេះនៅតែចង់ផ្ញើសារទៅទីក្រុងកៀវថា ខ្លួននៅតែប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែនក្នុងរយៈពេលយូរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ពង្រីកកម្លាំងយោធានៅអឺរ៉ុបខាងកើត ឡើងដល់ទ្វេដង ចាប់តាំងពីឆ្នាំ២០២១មក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម