ព័ត៌មានអន្ដរជាតិ
តើទ្វីបណា ឡើងកម្តៅលឿនបំផុត លើពិភពលោក?
យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ទ្វីបអឺរ៉ុប ត្រូវប្រឈមមុខនឹងរលកកម្តៅកាន់តែកាចសាហាវ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ អឺរ៉ុបមានការឡើងកម្តៅលឿនបំផុតលើពិភពលោក ពោលគឺកាលពីឆ្នាំមុន ទ្វីបនេះ ឡើងកម្តៅលើសកម្រិតមធ្យម ២.៣ អង្សាសេ។

បើគិតជាមធ្យមក្នុងរយៈពេល៣០ឆ្នាំ រាប់ចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០២១, សីតុណ្ហភាពនៅទូទាំងទ្វីបនេះ បានកើនឡើង ១.៥ អង្សាសេ ។
គ្រោះរាំងស្ងួតធ្ងន់ធ្ងរ សីតុណ្ហភាពលើផ្ទៃសមុទ្រក្នុងកម្រិតខ្ពស់ និងការរលាយទឹកកកក្នុងល្បឿនមិនធ្លាប់មានពីមុនមក គឺស្ថិតក្នុងចំណោមផលវិបាក ដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) និងទីភ្នាក់ងារផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។
ទ្វីបនេះ បានជួបប្រទះរដូវក្តៅក្តៅបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំមុន ដោយប្រទេសមួយចំនួនរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ និងចក្រភពអង់គ្លេស កំពុងតស៊ូនឹងឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។

កម្តៅពិភពលោកទាំងមូល បានឡើងលើសមធ្យមជិត ១.២ អង្សាសេ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៨០០ ជាហេតុបង្កឲ្យមានព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ រួមទាំងរលកកម្តៅកាន់តែខ្លាំង គ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន និងព្យុះសាហាវៗផងដែរ។
អគ្គលេខាធិការ WMO លោក Petteri Taalas និយាយថា នៅទ្វីបអឺរ៉ុប សីតុណ្ហភាពខ្ពស់បានធ្វើឲ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅៗ បង្កជាភ្លើងឆេះព្រៃខ្លាំងក្លា និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។
កម្តៅដ៏ធ្ងន់ធ្ងរក្នុងទ្វីបនេះ បានបណ្តាលឲ្យមនុស្សជាង ១៦,០០០ នាក់ស្លាប់កាលពីឆ្នាំមុន ខណៈ ទឹកជំនន់ និងខ្យល់ព្យុះ បានបង្កការខូចខាតដល់វិស័យសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ២ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ត្រឹម២រដ្ឋនៅឥណ្ឌា មានមនុស្សស្លាប់ដល់ទៅជិត១០០នាក់ ដោយសាររលកកម្តៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


